ឈានចូលថ្ងៃទី ៥៩ ដែលវៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ ក្នុងសហគមន៍ទេ
(VOVWORLD) - បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ ១៩ ចំនួន ១,០៦៣ នាក់ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ១,១៧៧ នាក់។
យោងតាមព័ត៌មានពេលព្រឹកនៅថ្ងៃទី ៣១ ខែតុលា របស់គណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ថា៖ ចាប់ពីម៉ោង ១៨ ថ្ងៃទី ៣០ ខែតុលា ដល់ម៉ោង ៦ ថ្ងៃទី ៣១ ខែតុលា មិនមានករណីឆ្លងថ្មីកូវីដ ១៩ ទេ។ ដូច្នេះប្រទេសវៀតណាមបានឈានដល់ថ្ងៃទី ៥៩ ដោយមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅក្នុងសហគមន៍។
បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ ១៩ ចំនួន ១,០៦៣ នាក់ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ១,១៧៧ នាក់។ ក្នុងនោះ ករណីស្លាប់ចំនួន ៣៥ នាក់។ រហូតមកដល់ពេលនេះ វៀតណាមលែងមានអ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរទៀតហើយ៕