ឈ្មោះដែនជាតិវៀតណាម ”.vn” ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ានស្តីពីចំនួននៃការចុះឈ្មោះប្រើប្រាស់

(VOVWORLD) - នាបច្ចុប្បន្ននេះ ឈ្មោះដែនជាតិវៀតណាម ".vn" ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ានដែលមានចំនួនអ្នកចុះឈ្នោះប្រើប្រាស់។ នេះគឺជាព័ត៌មានដែលលោក  Tran Minh Tan នាយកមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ិនធឺណិតវៀតណាម បានលើកឡើងក្នុងសន្និសីទ“ ឃោសនា ផ្សព្វផ្សាយច្បាប់និងហ្វឹកហាត់ជំនាញវិជ្ជាជីវៈអធិការកិច្ច ផ្នែកព័ត៌មាននិងផ្សព្វផ្សាយក្នុងឆ្នាំ ២០១៩” ។
ឈ្មោះដែនជាតិវៀតណាម ”.vn” ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ានស្តីពីចំនួននៃការចុះឈ្មោះប្រើប្រាស់ - ảnh 1 លោក  Tran Minh Tan នាយកមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ិនធឺណិតវៀតណាម (រូបថត៖ TTXVN)

សន្និសីទនេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយទីក្រុង Long Xuyen (ខេត្ត An Giang) ដោយមានការចូលរួមពីអធិការនៃមន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្តនិងក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។ យោងតាមលោក  Tran Minh Tan  បានឲ្យដឹងថាឈ្មោះដែន ".vn" គឺជាឈ្មោះដែនជាតិវៀតណាមកំពូលបំផុត ចំណុះការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៩ វៀតណាមមានឈ្មោះដែនជិត ៤៨៦,០០០ ".vn" ដែលមាននៅក្នុងប្រព័ន្ធ។ នាបច្ចុប្បន្ន ឈ្មោះដែន".vn"  ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ហើយស្ថិតនៅលំដាប់កំពូលទាំង ១០ នៃឈ្មោះដែនក្នុងប្រទេសនិងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ស្តីពីចំនួនចុះឈ្មោះប្រើ      ប្រាស់។ គោលការណ៍នៃការចុះឈ្មោះឈ្មោះដែន ".vn" គឺសមភាព មិនរើសអើងគ្នាហើយប្រសិនបើចុះឈ្មោះជាមុននិងមានសិទ្ធប្រើប្រាស់មុនដែរ; លើកលែងតែឈ្មោះដែននៅក្នុងវិសាលភាពអាទិភាពនៃការការពារ និងឈ្មោះដែននានាត្រូវបានទុកសម្រាប់ឲ្យការដេញថ្លៃក្រោមបទប្បញ្ញត្តិរបស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ