ញូវែលហ្សេឡង់អបអរសាទរដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

ញូវែលហ្សេឡង់អបអរសាទរដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung - ảnh 1
នាយករដ្ឋមន្រ្តីញូវែលហ្សេឡង់លោកJohn Key (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៦ មិនា នាយករដ្ឋមន្រ្តីញូវែលហ្សេឡង់លោក John
Key បានជូនដំណឹងជាផ្លូវការអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung នៅប្រទេសនេះក្នុងរយៈពេល២ថ្ងៃ (ទី១៩និង២០ មិនា)។ សេចក្ដីប្រកាសសារព័ត៏មានរបស់ក្រសួងការបរទេសញូវែលហ្សេឡង់បានលើក ច្បាស់ថា៖លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងគណៈប្រតិភូរួមមានរដ្ឋមន្រ្តី ជាន់ខ្ពស់និងថ្នាក់ដឹកនាំអង្គភាពអាជីវកម្មវៀតណាមជាង១០០នាក់ នឹងទៅកាន់
ទីក្រុង Auckland នាថ្ងៃទី១៩ មិនា ហើយចូលរួមព្រឹត្តិការណ៍សំខាន់នានាដូចជា ជំនួបចរចារជាមួយលោកនាយករដ្ឋមន្រ្តី John Key និងបណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់ ក៏ដូចជាកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មញូវែលហ្សេឡង់។លោក John
Key បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan
Dung ជាឱកាសសំខាន់ដើម្បីកត់សំគាល់៤០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេស
ទាំង២។លោកបានអះអាងថែមទៀតថា ទំនាក់ទំនងរវាងប្រទេសទាំង២កំពុង
អភិវឌ្ឍន៍កាន់តែស៊ីជំរៅ និងដំណើរទស្សនកិច្ចលើកនេះគឺជាភស្តុតាង។ក្នុង
ឱកាស នេះដែរ វៀតណាមនិងញូវែលហ្សេឡង់នឹងពិភាគ្សាអំពីវិធានការជំរុញ
កិច្ចសហប្រតិបតិ្ត ការក្នុងបណ្ដាវិស័យដូចជាអប់រំ កសិកម្មនិងកិច្ចសហប្រតិ
បតិ្តការរក្សាសន្តិភាព របស់អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ