ដាក់ពង្រាយអនុវត្តន៍សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីការជំរុញការងារសង្គម

(VOVWORLD) - នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ មេដឹកនាំអាស៊ានបានទទួលស្គាល់ ផែនទីផ្លូវសម្រាប់ការអនុវត្តសេចក្តីថ្លែង ការណ៍ទីក្រុងហាណូយស្តីពីការជំរុញការងារសង្គម ឆ្ពោះទៅរក សហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប បន្ទាប់ពីសេចក្តីថ្លែងការណ៍ត្រូវបានអនុម័ត នៅកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១។

នាព្រឹកថ្ងៃទី ២៦ មេសា សន្និសីទអន្តរផ្នែកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីការជំរុញ ការងារសង្គម ឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយ តប ត្រូវបានធ្វើឡើងតាមទម្រង់អនឡាញ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ មេដឹកនាំអាស៊ានបានទទួលស្គាល់ ផែនទីផ្លូវសម្រាប់ការអនុវត្តសេចក្តីថ្លែង ការណ៍ទីក្រុងហាណូយស្តីពីការជំរុញការងារសង្គម ឆ្ពោះទៅរក សហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប បន្ទាប់ពីសេចក្តីថ្លែងការណ៍ត្រូវបានអនុម័ត នៅកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១។ តាមនោះ ក្នុងក្របខ័ណ្ឌផែនការការងារនៃ កិច្ចប្រជុំ សមាគមការងារសង្គមអាស៊ាន សម្រាប់ដំណាក់កាល ២០២១-២០២៥ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងដើរតួនាទីជាទីភ្នាក់ងារទទួលបន្ទុកការ កសាងសេចក្តីថ្លែងការណ៍ និងផែនការរៀបចំសន្និសីទ។ អញ្ជើញចូលរួមសន្និសីទ ប្រតិភូបានពិភាក្សាលើខ្លឹមសារនានា រួមមាន៖ បង្កើន ការយល់ដឹង និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអំពីសេចក្តីថ្លែងការណ៍ទីក្រុង ហាណូយ និងការជំរុញការងារសង្គម និងផែនការអនុវត្តសេចក្តីថ្លែង ការណ៍; ពិភាក្សាអំពីតួនាទីរបស់បុគ្គលិកការងារសង្គមក្នុងវិស័យអប់រំ សុខាភិបាល និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ; បង្កើតគំនិតសំខាន់ៗសម្រាប់ការកសាង គោលការណ៍ណែនាំអំពីតួនាទីនៃការងារសង្គមនៅក្នុងទីភ្នាក់ងារឯកទេស និង សមាមាត្រនៃបុគ្គលិកការងារសង្គមនៅប្រទេសសមាជិកអាស៊ាននានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ