ដាក់ពង្រាយអនុវត្តយ៉ាងឆាប់ៗនូវភារកិច្ចកែសម្រួលផែនការមេរដ្ឋធានីហាណូយ

(VOVWORLD) - នារសៀលថ្ងៃទី ១៣ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃការងារ កែ សម្រួលផែនការមេទីក្រុងហាណូយដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥។

ដាក់ពង្រាយអនុវត្តយ៉ាងឆាប់ៗនូវភារកិច្ចកែសម្រួលផែនការមេរដ្ឋធានីហាណូយ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃការងារកែសម្រួលផែនការមេរដ្ឋធានីហាណូយដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥ (រូបថត៖ VOV)

ផែនការមេមានគោលបំណងអភិវឌ្ឍទីក្រុងហាណូយទៅជាទីក្រុងទំនើប ឆ្លាតវៃ ឈានមុខគេ និងបង្កើតឥទ្ធិពលរីកសាយភាយ តភ្ជាប់តំបន់ទីក្រុង; ក្លាយជាមជ្ឈមណ្ឌល និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហម តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង និងប្រទេសទាំងមូល ទន្ទឹមជាមួយនឹងការរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ការពារបរិស្ថានទេសភាព បង្កើតឲ្យមានស្ថិតស្ថេរយូរអង្វែង។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានស្នើឲ្យទីក្រុងហាណូយ បញ្ចប់យ៉ាងឆាប់ៗនូវសេចក្តីព្រាងកែសម្រួលផែនការមេរដ្ឋធានីហាណូយ ដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥។ ក្នុងនោះ កំណត់ចក្ខុវិស័យ គោលបំណងនិង សក្ដានុពលសម្រាប់ការអភិវឌ្ឍរដ្ឋធានីនាពេលអនាគត ដែលស្មើរនឹងរដ្ឋធានីនៃប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ និងក្នុងពិភពលោក រួមទាំងរៀបចំការប្រកួតប្រជែងគំនិតច្នៃប្រឌិតលើការរៀបចំផែនការមេរដ្ឋធានី ក៏ដូចជាប្រមូលមតិរបស់ប្រជាជន លើខ្លឹមសារនៃផែនការមេ...។ យ៉ាងណាមិញ ការធ្វើផែនការមេត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើលំហអាកាសក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធក្រោមដី; ទិសដៅពង្រីកទីធ្លាសម្រាប់ការអភិវឌ្ឍទីក្រុងថ្មី។ បង្កើតបណ្តាញដឹកជញ្ជូនពហុទម្រង់ (ផ្លូវថ្នល់ ផ្លូវរថភ្លើងក្នុងទីក្រុង អាកាសចរណ៍ ផ្លូវទឹក) ដោយធានាបាននូវការតភ្ជាប់ និងការតម្រង់ទិសសម្រាប់ អភិវឌ្ឍន៍តំបន់ទីក្រុងថ្មី និងទីក្រុងរណប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ