ដាក់មន្ទីរពេទ្យបណ្ដោះអាសន្ននៅមជ្ឈមណ្ឌលកីឡា Tien Son (ដាណាំង) ឲ្យដំណើរការចាប់ពីថ្ងៃទី១៤ សីហា

(VOVWORLD) - មន្ទីរពេទ្យបណ្ដោះអាសន្ននៅក្នុងមជ្ឈមណ្ឌលកីឡា Tien Son ជាមន្ទីរ ពេទ្យឆ្លាតវៃដោយទ្រង់ទ្រាយ៥០០គ្រែ ដែលត្រូវបានបំពាក់ឧបករណ៍ ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ រួមចំណែកកាត់បន្ថយសម្ពាធទៅលើមន្ទីរពេទ្យ ផ្សេងៗនៅទីក្រុង។

 នាថ្ងៃទី១១ សីហា នៅពេលចុះទៅពិនិត្យដំណើរការសាងសង់មន្ទីរ ពេទ្យបណ្ដោះអាសន្ននៅក្នុងមជ្ឈមណ្ឌលកីឡា Tien Son លេខារងប្រចាំ ការនៃគណៈកម្មាធិការបក្សទីក្រុងដាណាំងលោក Nguyen Van Quang បានស្នើឲ្យអង្គភាពពាក់ព័ន្ធនានាត្រូវតែ ដាក់ មន្ទីរពេទ្យបណ្ដោះអាសន្ន នេះឲ្យដំណើរការនៅថ្ងៃទី១៤ សីហា ខាងមុខ ដូចផែនការដែលបានដាក់ ចេញ។ ទន្ទឹមនេះ ត្រូវតែផ្ទៀងផ្ទាត់ ពិនិត្យ ធានាគុណភាពឲ្យបានដាច់ខាត ជាពិសេសគឺតំបន់ចម្រោះទឹកសំណល់។

មន្ទីរពេទ្យបណ្ដោះអាសន្ននៅក្នុងមជ្ឈមណ្ឌលកីឡា Tien Son ជាមន្ទីរ ពេទ្យឆ្លាតវៃដោយទ្រង់ទ្រាយ ៥០០គ្រែ ដែលត្រូវបានបំពាក់ឧបករណ៍ ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ រួមចំណែកកាត់បន្ថយសម្ពាធទៅលើមន្ទីរពេទ្យ ផ្សេងៗនៅទីក្រុង។

នាបច្ចុប្បន្ននេះ មន្ទីរសុខាភិបាលទីក្រុងដាណាំងបានកៀងគរកម្មា ភិបាលចំនួន២០០នាក់និងនិស្សិតចំនួន២០០នាក់ទៀតដែលត្រូវបានហ្វឹកហ្វឺនយ៉ាង ហ្មត់ចត់អំពីការថែទាំ ទទួលអ្នកជម្ងឺនិងធ្វើតេស្តនៅហ្នឹងកន្លែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ