ដាក់អោយដំណើការប្រព័ន្ធដោះស្រាយដោយកំដៅនៃគំរោងការណ៍សំអាតបរិស្ថាននៅព្រលានយន្តហោះ Da Nang
|
ព្រលានយន្តហោះ Da Nang (TTXVN) |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម របស់គណប្រតិភូស
មាជិកព្រឹទ្ធសភាអាមេរិក នាព្រឹកថ្ងៃទី ១៩ មេសា ប្រធានព្រឹទ្ធសភាអាមេរិក លោក
Patrich Leahy និង ឧត្តមសេនីយ៍ឯកNguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេស វៀតណាម បានចុចកុងតាក់ ដាក់អោយដំណើការប្រព័ន្ធដោះស្រាយដោយ
កំ ដៅនៃគំរោងការណ៍សំអាតបរិស្ថាននៅព្រលានយន្តហោះ Da Nang ( ភាគកណ្ដាល
វៀតណាម)។
នេះគឺជាគំរោងការណ៍ដែលបានរដ្ឋាភិបាលអាមេរិក ផ្តល់ជំនួយដោយទឹកប្រាក់
ជាង៨៤ លានដុល្លារអាមេរិក។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯកNguyen Chi Vinh បានអះអាងថា៖
“ សំណង់នេះមានអត្ថន័យដ៏សែនសំខាន់ជាពិសេស។ ខ្ញុំចាត់ទុកថា៖ជោគជ័យ របស់សំណង់នេះ មិនគ្រាន់តែជំនះពុះពារលើរាល់ផលវិបាកក្នុងអតីតកាល ប៉ុណ្ណោះទេ
ថែមទាំងបើកចេញដំណាក់កាលសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកប្រកប
ដោយល្អប្រសើ៕”