ដាក់ឱ្យដំណើរការប្រព័ន្ធព័ត៌មានរាយការណ៍ជូនរដ្ឋាភិបាល នៅថ្ងៃទី ១៥ ខែសីហា

(VOVWORLD) -  នាថ្ងៃទី ៨ ខែកក្កដា រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទការល័យរដ្ឋាភិ បាល លោក Mai Tien Dung បានដឹកនាំកិច្ចប្រជុំក្រុមការងារដើម្បីដំណើការកសាងប្រព័ន្ធព័ត៌មានរាយការណ៍ជូនរដ្ឋាភិបាល សម្រាប់បម្រើការដឹកនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។

ប្រព័ន្ធព័ត៌មានរាយការណ៍ជូនរដ្ឋាភិបាល គឺជាប្រព័ន្ធសម្រាប់ប្រមូលនិងបញ្ចូលទិន្នន័យរបាយការណ៍របស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ ដើម្បីបូកសរុប វិភាគទិន្នន័យ បម្រើដល់ការងារដឹកនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល និងគឺជាបណ្តាញទំនាក់ទំនងដើម្បីលើកកម្ពស់ទំនាក់ទំនងផ្ទៃក្នុងនៃបណ្តាទីភ្នាក់ងាររដ្ឋបាលរបស់រដ្ឋ។

តាមគម្រោង នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០ ប្រព័ន្ធព័ត៌មានរាយការណ៍ជូនរដ្ឋាភិបាលនិងមជ្ឈមណ្ឌលដឹកនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនឹងបានបើកឲ្យដំណើរការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ