ដាក់ឲ្យដំណើរការផ្លូវហាយវេ Bac Giang – Lang Son
(VOVWORLD) -នារសៀលថ្ងៃទី ២៩ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានប្រកាស ដាក់ឲ្យដំណើរការផ្លូវហាយវេ Bac Giang – Lang Sonនិងកំណាត់ផ្លូវ Bac Giang – Chi Lang។
ដាក់ឲ្យដំណើរការផ្លូវហាយវេ Bac Giang – Lang Son |
អញ្ជើញថ្លែងនៅក្នុងពិធី ដាក់ឲ្យដំណើរការផ្លូវហាយវេ Bac Giang – Lang Son ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានលើកសំណើរថា៖
“ខ្ញុំស្នើឲ្យ បណ្ដាខេត្ត ក្រុង ក្រសួងគមនាគមន៍ និងដឹកជញ្ជូន និង ម្ចាស់វិនិយោគ បង្ហើយសំណង់ទាំងនេះឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ខ្ញុំក៏ស្នើឲ្យក្រសួងគមនាគមន៍ ម្ចាស់វិនិយោគ រដ្ឋអំណាចខេត្ត Bac Giang – Lang Son គោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ញត្តិរបស់រដ្ឋក្នុងការគ្រប់គ្រង ធ្វើអាជីវកម្ម និងថែរកក្សាសំណង់។ លើសពីនេះទៅទៀត ក្រសួងគមនាគមន៍រួមសហការជាមួយក្រសួង ស្ថាប័នមជ្ឈឹមនានា និង គណៈកម្មាធិការប្រជាជនខេត្ត Lang Son បង្ហើយការងារត្រៀមរៀបចំវិនិយោគឲ្យកំណាត់ផ្លូវហាវេ Huu Nghi – Chi Lang ឲ្យបានឆាប់ៗ ដែលស្របតាមខ្សែផ្លូវហាណូយ - Bac Ninh - Bac Giang –Lang Son នៃ ច្រកទ្វារព្រំដែន Huu Nghi” ៕