ដៃគូឈរឈ្មោះ​ក្នុងការ​ស្វែងរកសម្លេងឆ្នោត​របស់គណបក្សប្រជាធិបតេយ្យបានបង្ហញវត្តមានជាលើកដំបូង

(VOVWORLD) - នាថ្ងៃទី ១២ ខែសីហា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden និងដៃគូឈរឈ្មោះក្នុងការស្វែងរកសម្លេងឆ្នោត សមាជិកាព្រឹទ្ធសភា លោកស្រី Kamala Harris បានបង្ហាញវត្តមានរួមគ្នា ក្នុងយុទ្ធនាការស្វែងរកសម្លេងឆ្នោតជាប្រធានាធិបតីឆ្នាំ២០២០។
ដៃគូឈរឈ្មោះ​ក្នុងការ​ស្វែងរកសម្លេងឆ្នោត​របស់គណបក្សប្រជាធិបតេយ្យបានបង្ហញវត្តមានជាលើកដំបូង - ảnh 1 លោក Joe Biden និងលោកស្រី Kamala Harris ។ (រូបថត៖ Eonline)

ថ្លែងនៅក្នុងពិធីឧទ្ទេសនាមដៃគូឈរឈ្មោះក្នុងការរកសម្លេងឆ្នោត ដែលត្រូវបានរៀបចំឡើងនៅរដ្ឋ Delaware នោះ អតីតអនុប្រធានាធិបតី លោក Biden បានអះអាងថា លោកស្រី Harris គឺជា ជម្រើសដ៏ត្រឹមត្រូវ ដើម្បីជួយលោកដណ្ដើមបានជ័យជំនះលើលោកប្រធា នាធិបតី  Donald Trump។ យោងតាមលោក Biden ថា លោកស្រី Harris គឺជាដៃគូមួយរូប ដែលមាន បទពិសោធន៍យ៉ាងចំណាន។

ចំណែកឯ សមាជិកាព្រឹទ្ធសភា លោស្រី Kamala Harris បានអះអាងសារជាថ្មីនូវមោទនភាព និងកិត្តិយស ខណៈដែលទទួលភារកិច្ចចូលរួមការស្វែងរកសម្លេងឆ្នោតជាមួយលោក Biden  ព្រមទាំងចាត់ទុកថា “សហរដ្ឋអាមេរិក កំពុងត្រូវការមេដឹកនាំ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ