ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព: វៀតណាមត្រៀមជាស្រេចចូលរួមវិភាគទានជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរួមដើម្បីសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍និងវឌ្ឍនភាព

(VOVWORLD) - នាថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៩ ក្នុងក្រប ខ័ណ្ឌនៃសម័យប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះ វៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។
ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព: វៀតណាមត្រៀមជាស្រេចចូលរួមវិភាគទានជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរួមដើម្បីសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍និងវឌ្ឍនភាព - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc 

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសរសេរអត្ថបទមួយ ដែលមានចំណងជើងថា “ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព: វៀតណាមត្រៀមជាស្រេចចូលរួមវិភាគទានជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរួមដើម្បីសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍និងវឌ្ឍនភាព”។

នៅក្នុងអត្ថបទនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដែលវៀតណាមត្រូវបានជាប់ឆ្នោតជាលើកទីពីរក្នុងរយៈពេល១០ឆ្នាំ ជាសមាជិកនៃស្ថាប័នដឹកនាំនាំមុខរបស់អង្គការសហប្រជាជាតិទទួលសុខត្រូវការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិនោះ  មិនត្រឹមតែជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិ ចំពោះតួនាទីរបស់ វៀតណាមក្នុងការច្នៃប្រឌិត ការធ្វើសមាហរណកម្ម ប៉ុណ្ណោះទេ ថែមទាំងជាការជឿទុកចិត្តនិងការរំពឹងទុកនៃការរួមចំណែករបស់វៀតណាមចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិនាប៉ុន្មានឆ្នាំខាងមុខនេះទៀតផង។

នៅពេលដែល វៀតណាមទទួលបានទំនុកទុកចិត្តខ្ពស់ពីសហគមន៍អន្តរជាតិដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១នោះ  នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រការនេះមានសារៈសំខាន់ជាពិសេស ដោយបញ្ជាក់អះអាងពី គោលនយោបាយកិច្ចការបរទេសដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម រួមចំណែកលើកកំពស់ទំនាក់ទំនងកិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០។  លើកពីនេះទៅទៀត ប្រការនេះ បានបង្ហាញពីតួនាទីជាសមាជិកដែលមានការទទួលខុសត្រូវ រួមចំណែកក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព យុត្តិធម៌ ប្រជាធិប តេយ្យនិងវឌ្ឍនភាព។ នេះគឺជាឱកាសមួយសម្រាប់វៀតណាមដើម្បីបញ្ជាក់ពីជំហររបស់ខ្លួននិងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

នៅឆ្នាំដំបូងនៃអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនោះ វៀត ណាមក៏បានកាន់ដំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ទៀតផង ។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ដោយបទពិសោធន៍ទទួលបានក្នុងអាណត្តិ ២០០៨-២០០៩ វៀតណាមបានត្រៀមជាស្រេចនិងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ ថភាពដើម្បីប្រតិបត្តិការប្រកបដោយជោគជ័យ នូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១ និង ក្លាយជា “ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពយ៉ាងពិតប្រកដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ