ដៃគូសន្ទនាសន្តិសុខចតុភាគី(Quad) និងបារាំងធ្វើសមយុទ្ធនៅមហាសមុទ្រឥណ្ឌា
(VOVWORLD) - លោកស្រី Marise Payne បានឲ្យដឹងថា ការដាក់ពង្រាយនាវាកងទ័ពជើងទឹកទាំងនេះ គឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការអន្តរជាតិរយៈពេលវែងនិងរឹងមាំ របស់កងទ័ពអូស្ត្រាលីនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ី ហ្វិក។
នាវា HMAS Sirius បានធ្វើដំណើរឆ្លងកាត់នាវាកងទ័ពជើងទឹកហ្វីលីពីន BRP Emilio Jacinto ក្នុងពេលធ្វើសមយុទ្ធនៅសមុទ្រ Sulu (ប្រភព៖ ក្រសួងការពារជាតិអូស្ត្រាលី) |
នៅក្នុងសេចក្តីជូនដំណឹងមួយ ចេញផ្សាយនៅថ្ងៃទី ១៥ ខែមីនា រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោកស្រី Marise Payne បានឲ្យដឹងថា នាវាចម្បាំងពីរគ្រឿងរបស់ប្រទេសខ្លួន នឹងចូលរួមក្នុងសមយុទ្ធនាវាចរពហុភាគី នៅសមុទ្រ La Perouse ដឹកនាំដោយបារាំងនៅតំបន់ភាគឥសាននៃមហាសមុទ្រឥណ្ឌា។ លោកស្រី Marise Payne បានឲ្យដឹងថា ការដាក់ពង្រាយ នាវាកងទ័ពជើងទឹកទាំងនេះ គឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការអន្តរជាតិរយៈពេលវែងនិងរឹងមាំ របស់កងទ័ពអូស្ត្រាលីនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ អូស្រ្តាលីប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាប្រចាំជាមួយដៃគូ និងប្រទេសជិតខាង ដើម្បីរក្សាឲ្យតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព បរិយាប័ន្ន មានអធិបតេយ្យ មានភាពធន់និងធានានូវផលប្រយោជន៍របស់ប្រទេសទាំងអស់។
មុននោះ កាសែតឥណ្ឌា Hindustan Times បានរាយការណ៍ថា នាវាកងទ័ពជើងទឹករបស់ក្រុមប្រទេស Quad រួមមានអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី នឹងធ្វើសមយុទ្ធជាមួយនាវាចម្បាំងបារាំង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែមេសា។ សមយុទ្ធនេះគ្រោងនឹងមានការចូលរួមពីនាវាពិឃាតបំពាក់ដោយមីស៊ីលនាំផ្លូវ នាវាមុជទឹកនិងយន្តហោះឈ្លបយកការណ៍ផងដែរ៕