ដៃគូអន្តរជាតិវាយតំលៃខ្ពស់ខំប្រឹងប្រែងរបស់ផ្នែកសុខាភិបាលវៀតណាម
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien និង
នាយិកា ជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រីVitoria Kwakwa បានរួមគ្នាធ្វើអធិបតីសន្និសីតក្រុមដៃគូសុខាភិបាល លើកដំបូង ក្នុងឆ្នាំ២០១៣ដែល ប្រព្រឹត្តទៅនាថ្ងៃទី ២៧ មិនា នៅទីក្រុងហាណូយ។ នៅទីនេះ បណ្ដាដៃគូអន្តរជាតិ បានវាយតំលៃខ្ពស់ អំពីការខំប្រឹងប្រែងនានារបស់ផ្នែកសុខាភិបាលវៀតណាម ក្នុងឆ្នាំកន្លងទៅ និងសន្យាបន្តប្រកៀកស្មា រួមសហការយ់ាងជិតស្និទ្ធ និងបែងចែក ជំនួយសំរាប់សកម្មភាពនានានៅវៀតណាម ប្រកបដោយប្រសិទ្ធិភាព។ អង្គការ សុខាភិបាលពិភពលោកបានវាយតំលៃខ្ពស់ រាល់ការខំប្រឹងប្រែងរបស់វៀតណាម
ក្នុងវិស័យសុខាភិបាលបង្ការជំងឺ ទារកទាំងអស់សុទ្ធតែបានចាក់ថ្នាំវ៉ាក់ស៊ាំងការ
ពារជំងឺ …ជាដើម។
ក៏នៅក្នុងកិច្ចប្រជុំលើកនេះ តំណាងក្រសួងសុខាភិបាលវៀតណាមបានអធិ
ប្បាយ គំរោងការណ៍ អនវុត្តគោលដៅសហស្សវត្សិ៍ របស់ផ្នែកសុខាភិបាល ដល់ឆ្នាំ
២០១៥ ផងដែរ៕