ដំណាក់កាល ២០២១-២០២៥ មានគម្រោងអំពាវនាវការវិនិយោគបរទេសចំនួន ១៥៧ គម្រោង

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចេញផ្សាយបញ្ជីជាតិនៃបណ្តាគម្រោងអំពាវនាវការវិនិយោគពីបរទេសក្នុងសម្រាប់ដំណាក់កាល ២០២១-២០២៥។

តាមនោះ មានគម្រោងចំនួន ១៥៧ ដែលអំពាវនាវឱ្យមានការវិនិយោគពីបរទេសក្នុងដំណាក់កាល ២០២១-២០២៥ លើវិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍; ហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ច; ហេដ្ឋារចនាសម្ព័ន្ធថាមពល; ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា; ប្រព័ន្ធដោះស្រាយសំណល់សំរាមទឹកសំណល់; ហេដ្ឋារចនាសម្ព័ន្ធអប់រំនិងសុខាភិបាល; ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ កីឡា និងទេសចរណ៍; ផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ; វិស័យផលិតកម្ម និងសេវាកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ