(VOVworld) - ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Tan Dung នៅណូវែលហ្សេឡង់ នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង
ដៃគូលើគ្រប់វិស័យវៀតណាម-ណូវែលហ្សេឡង់ បំពេញផល ប្រយោជន៍និងតម្រូវ
ការសហប្រតិបតិ្តការរបស់ភាគីនិមួយៗ និងបើកដំណាក់កាល អភិវឌ្ឍន៍ថ្មីក្នុង
ទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការរវាងប្រទេសទាំង២។នេះគឺ ជាការអះ
អាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅណូវែលហ្សេឡង់លោក Nguyen Viet
Dung នាពេលឆ្លើយតបបទសម្ពាសន៍ជាមួយអ្នកយកសារព័ត៏មាននៃ ទីភ្នាក់ងារ
សារព័ត៏មានវៀតណាម។តាមលោក Nguyen Viet Dung ថា ដំណើរ ទស្សនកិច្ចនេះ ជាឱកាសដើម្បីប្រទេសទាំង២រួមគ្នាក្រលែកមើលឡើងវិញលើ កំណាត់ផ្លូវសហ
ប្រតិបតិ្តការនិងអភិវឌ្ឍន៍ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ និងធ្វើឲ្យ ទំនាក់ទំនងនេះ
ស៊ីជំរៅថែមទៀតក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការនាពេលអនាគត ជាពិសេស
គឺក្នុងបណ្ដាវិស័យដូចជាកសិកម្ម អប់រំបណ្ដុះបណ្ដាល បច្ចេក វិទ្យាស្អាតគ្រប់គ្រង
បរិស្ថានជាដើម។
វាយតំលៃអំពីទំនាក់ទំនងវៀតណាម-ណូវែលហ្សេឡង់ក្នុងរយៈពេល៤០ឆ្នាំកន្លង
ទៅ លោក Nguyen Viet Dung បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីបានមានការ
បោះ ជំហានដ៏ល្អប្រសើរ តាមរយៈការដែលប្រទេសទាំង២បានបង្កើតនិងលាត
ត្រដាង អនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យប្រកបដោយជោគជ័យ៕