ដំណើការចរចារ RCEP ថ្មីបន្ទាប់ពីពេលអាមេរិកដកចេញពី TPP
|
ដំណើការចរចារ RCEP ថ្មីបន្ទាប់ពីពេលអាមេរិកដកចេញពី TPP |
(VOV)_នាថ្ងៃទី២៧កុម្ភះ មន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសចូលរួមចរចារកិច្ច
ព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEF) បានដំណើការចរចារ
ថ្មីនៅទីក្រុងKobe (ប្រទេសជប៉ុន) ដើម្បីពិភាក្សាអំពីការបង្កើតតំបន់សេដ្ឋកិច្ចសេរី
ធំជាងទៀតក្នុងតំបន់។ នេះជាវង់ចរចារលើកដំបូងចាប់ពីពេលដែលអាមេរិកប្រ
កាសដកចេញពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក (TPP)។ បណ្ដាមន្ត្រីជាន់ខ្ពស់របស់
RCEF មានគោលបំណងទទួលបានការស្រុះចិត្តគំនិតមួយចំពោះបញ្ហាពន្ធក្នុងតំបន់
សេដ្ឋកិច្ចថ្មីក៏ដូចជាការជួយឧបត្ថម្ភរបស់ខឿនសេដ្ឋកិច្ចធំៗ ចំពោះខឿនសេដ្ឋកិច្ច
កំពុងអភិវឌ្ឍន៍។ ការចរចារ RCEF បានចាប់ផ្តើមនាខែវិច្ឆកាឆ្នាំ២០១២ ដោយមាន
គោលដៅគឺជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអាស៊ានទាំង
១០ជាមួយដៃគូសន្ទនាចំនួន៦ រួមមាន៖ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី
និងនូវែលហ្សេឡង់៕