ដាណឺម៉ាកនឹងមានរដ្ឋាភិបាលសម្ព័ន្ធភាពថ្មី


ដាណឺម៉ាកនឹងមានរដ្ឋាភិបាលសម្ព័ន្ធភាពថ្មី - ảnh 1
ដាណឺម៉ាកនឹងមានរដ្ឋាភិបាលសម្ព័ន្ធភាពថ្មី (VNA)

(VOVworld) – នាថ្ងៃទី ២៧ វិច្ឆិកា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Lars Loekke
 Rasmussen បានឲ្យដឹងថា៖ គណៈបក្សសេរីភាពរបស់លោកបានឯកភាពអំពីការ
 បង្កើតរដ្ឋាភិបាលថ្មីដោយមានគណៈបក្សផ្សេងចំនួន ២ ទៀត។ បន្ទាប់ពីជំនួប
ធ្វើ ការជាមួយបណ្ដាថ្នាក់ដឹកនាំរបស់គណៈបក្សសម្ព័ន្ធភាពសេរីភាពស្តាំកណ្ដាល
និង គណៈបក្សអភិរក្សនិយម លោក Lars Loekke Rasmussen បានអះអាងថា៖
សម្ព័ន្ធភាពរវាងគណៈបក្សទាំងបីនេះនឹងជួយឲ្យដាណឺម៉ាកអភិវឌ្ឍន៍ឲ្យបាន
សម្បូររុងរឿងថែមទៀត។ តាមគំរោង រដ្ឋាភិបាលថ្មីនឹងធ្វើសេច្ចាប្រណិធាននា
ថ្ងៃទី ២៨ វិច្ឆិកា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ