ដាណឺម៉ាកបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ថាមពលខ្យល់

(VOVWORLD) - នាថ្ងៃទី៧ ធ្នូ នៅទីក្រុងហាណូយ ស្ថានទូតដាណឺម៉ាកប្រចាំវៀតណាមបាន សហការជាមួយក្រុមហ៊ុន Vestas រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ថាម ពលខ្យល់នៅវៀតណាម៖ ការវិនិយោគនិងចំណេញពីខ្យល់”។

ដាណឺម៉ាកបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ថាមពលខ្យល់ - ảnh 1 លោកស្រី Charlotte Laursen ឯកអគ្គរដ្ឋទូត ដាណឺម៉ាកប្រចាំវៀតណាម (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ លោក Do Duc Quan អនុប្រធាននាយកដ្ឋានអគ្គីសនីនិង ថាមពលកកើតឡើងវិញ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមឲ្យដឹងថា ក្រសួង នឹងបន្តចេញផ្សាយយន្តការនានាដើម្បីលើកទឹកចិត្តការអភិវឌ្ឍន៍ ប្រភពថាមពលកកើតឡើងវិញ ក្នុងដំណាក់កាលថ្មី ស្រាវជ្រាវបច្ចេកវិទ្យា បណ្ដាញអគ្គីសនីឆ្លាត បច្ចេកទេសផ្ទុកបម្រុងថាមពលនិងសមត្ថភាពព្យាករណ៍។

        នៅសិក្ខាសាលានេះដែរ លោកស្រី Charlotte Laursen ឯកអគ្គរដ្ឋទូត ដាណឺម៉ាកប្រចាំវៀតណាមអះអាងថា ដាណឺម៉ាកនឹងជួយឧបត្ថម្ភដើម្បីវៀតណាម អាចទទួលបានគោលដៅអំពីថាមពលបៃតងក្នុងអនាគត ព្រមទាំងពង្រឹងទំនាក់ ទំនងវៀតណាម-ដាណឺម៉ាកក្នុងវិស័យថាមពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ