ដាណឺម៉ាកពង្រីក​វិធានការ​គ្រប់គ្រងព្រំដែនបន្ទាប់ពីករណី​ដុតគម្ពីរកូរ៉ាន

(VOVWORLD) - ក្រសួងយុត្តិធម៌ដាណឺម៉ាកកាលពីថ្ងៃទី៩ ខែសីហា បានឲ្យដឹងថា ប្រទេសនេះនឹងពង្រីកវិធានការគ្រប់គ្រងព្រំដែនដែលត្រូវបានដាក់ពង្រាយបន្ទាប់ពីករណីដុតគម្ពីរកូរ៉ាននាពេលថ្មីៗនេះ។
ដាណឺម៉ាកពង្រីក​វិធានការ​គ្រប់គ្រងព្រំដែនបន្ទាប់ពីករណី​ដុតគម្ពីរកូរ៉ាន - ảnh 1បាតុកម្មនៅទីក្រុង Kufa ប្រទេសអ៊ីរ៉ាក់ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ប្រឆាំងនឹងការដុតគម្ពីរកូរ៉ានក្នុងប្រទេសដាណឺម៉ាក។ រូបថត៖ AFP/VNA

ក្រសួងយុត្តិធម៌ដាណឺម៉ាកបានលើកឡើងពីអនុសាសន៍របស់ទីភ្នាក់ងារសន្តិសុខនិងស៊ើបការណ៍សម្ងាត់ដាណឺម៉ាក(PET)ដែលបានចាត់ទុកថា ចាំបាច់ត្រូវរក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការគ្រប់គ្រងព្រំដែនជាបណ្តោះអាសន្ន។ ការត្រួតពិនិត្យដោយចៃដន្យនៅតាមព្រំដែនជាមួយស៊ុយអែតនិងអាល្លឺម៉ង់ ដែលរំពឹងថាត្រូវបានអនុវត្តរហូតដល់ថ្ងៃទី ១០ ខែសីហា បច្ចុប្បន្ននឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៧ ខែសីហា។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បាតុកម្មជាច្រើនបានកើតឡើងនៅក្នុងប្រទេសដាណឺម៉ាកនិងស៊ុយអែតដែលក្នុងនោះក្រុមបាតុករបានដុតឬប្រមាថច្បាប់ចម្លងនៃគម្ពីរកូរ៉ាន បង្កឱ្យមានរលកតវ៉ានៅបណ្តាប្រទេសអ៊ីស្លាម ជាមួយនឹងសារអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរនេះ ទប់ស្កាត់ទង្វើប្រមាថលើគម្ពីរកូរ៉ាន។ ប្រទេសជាច្រើនបានកោះហៅតំណាងការទូតរបស់ដាណឺម៉ាក និងស៊ុយអែត ដើម្បីសម្តែងការប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ។ រដ្ឋាភិបាលដាណឺម៉ាក និងស៊ុយអែតក៏បានថ្កោលទោសការដុតគម្ពីរកូរ៉ានដែរ ដោយបានប្រកាសថា ខ្លួនកំពុងពិចារណាលើច្បាប់ថ្មីមួយដើម្បីបញ្ឈប់ទង្វើនេះ ក៏ដូចជាបានចាត់វិធានការដើម្បីបង្កើនសន្តិសុខនៅតាមព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ