ដាណឺម៉ាក់ពន្យាពេលអនុវត្តការត្រួតពិនិត្យខ្សែព្រំដែនដើម្បីគ្រប់គ្រងជនចំណាកស្រុកខុសច្បាប់

(VOVworld) - នាថ្ងៃទី១៣ មករា រាជរដ្ឋាភិបាលដាណឺម៉ាក់បានសំរេចពន្យាពេល
បន្ថែម២០ថ្ងៃ ការអនុវត្តន៍វិធានការត្រួតពិនិត្យខ្សែព្រំដែនជាបណ្ដោះអាសន្ននៅ
ខ្សែព្រំដែនរួមជាមួយអាល្លឺម៉ង់រហូតដល់ថ្ងៃទី៣ កុម្ភៈ។រាជរដ្ឋាភិបាលដាណឺម៉ាក់
នាំចេញសេចក្ដីសំរេចចិត្តនេះដោយសារចាត់ទុកថា អាចនឹងនៅមានជនចំណាក
ស្រុកមួយចំនួនធំខុសច្បាប់ទៅកាន់ប្រទេសនេះ។មុននោះ ថ្នាក់ដឹកនាំដាណឺម៉ាក់
បានព្រមានថា ប្រសិនបើសហភាពអឺរ៉ុបមិនអាចការពារព្រំដែន ក្នុងប្លុករបស់ខ្លួន
គឺមានប្រទេសសមាជិកជាច្រើនថែមទៀតត្រូវអនុវត្តន៍វិធានការ ត្រួតពិនិត្យព្រំដែន
ដូចជាដាណឺម៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ