ដំណើរ “តាមស្នាមជើងលោកប្រធានហូជីមិញ” ពូនជ្រុំចំណងសាមគ្គីភាពវៀតណាម-ឡាវ-ថៃ

(VOVworld) – “តាមស្នាមជើងលោកប្រធានហូជីមិញ” ជាប្រធានបទអំណរទិវា
កំណើតលើកទី១២៤របស់លោកប្រធានហូជីមិញដោយសម្ព័ន្ធបណ្ដាអង្គការមិត្ត
ភាពវៀតណាម សមាគមមិត្តភាពវៀតណាម-ឡាវ សមាគមមិត្តភាពវៀតណាម-ថៃ សមាគមមិត្តភាពឡាវ-វៀតណាមនិងសមាគមមិត្តភាពថៃ-វៀតណាមសហការ
រៀបចំឡើង។នេះគឺជាលើកដំបូងដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីកន្លែង
ដែលលោកប្រធានហូជីមិញធ្លាប់រស់នៅនិងធ្វើសកម្មភាពបដិវត្តន៍នៅឡាវនិងថៃ។ចូលរួមសកម្មភាពនៅទីនេះ បណ្ដាតំណាង បានឃើញរាល់មនោសញ្ចេតនា ការ
គោរពរាប់អានរបស់ប្រជាជន តំបន់និងជនរួមជាតិវៀតណាមនៅឯបរទេសលៃទុក
សំរាប់លោកប្រធានហូជីមិញនិយាយដោយឡែកនិងប្រទេសវៀតណាមនិយាយ
រួម។លោកស្រី Nguyen Thi Hoang Van អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត
ណាមបានសំណេះសំណាលថា៖
ដំណើរ “តាមស្នាមជើងលោកប្រធានហូជីមិញ” ពូនជ្រុំចំណងសាមគ្គីភាពវៀតណាម-ឡាវ-ថៃ - ảnh 1
មណ្ឌលរក្សាទុកវត្ថុរបស់លោកប្រធានហូជិមិញនៅខេត្ត Sakhon Phanom របស់ថៃ​(រូបថត៖VOV)

“ខ្ញុំគិតថា ការធ្វើដំណើរតាមកម្មវិធីនេះមានតំលៃអប់រំដ៏ជ្រាលជ្រៅណាស់និង
ចាំបាច់ត្រូវបាន បើកទូលាយដើម្បីបង្កើនថែមទៀតការយល់ដឹងរបស់ប្រជាជន
មិនត្រឹមតែ ជីវភាពធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញប៉ុណ្ណោះទេ
ថែមទាំង អំពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនវៀតណាមជាមួយ
ប្រជាជនឡាវនិងថៃទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ