ដំណើរ “យុវវ័យដើម្បីកោះសមុទ្រនៃស្រុកកំណើត” ឆ្នាំ ២០១៨

(VOVWORLD) -នាថ្ងៃទី ១៦ មេសា នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក បានរៀបចំពីធីចេញដំណើរ “យុវវ័យដើម្បីកោះសមុទ្រនៃស្រុកកំណើត“ ឆ្នាំ ២០១៨ ដោយប្រធានបទ “យុវវ័យធ្វើសកម្មភាពដើម្បី  Truong Sa  បៃតង“។

 ចូលរួមព្រឹត្តិការណ៍នេះមាន តំណាងចំនួន ១៨៣ នាក់ ដែលសុទ្ធសឹងជាយុវជនឆ្នើមដូចជា៖ កម្មាភិបាលសម្ព័ន្ធយុវជន សមាគម សហគ្រិនវ័យក្មេង លិល្បៈករ និងអ្នកយកព័ត៌មានជាដើម។ អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ លោក Bui Quang Huy លេខាគណកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជន និងជាប្រធានក្រុមការងារបានចែករំលែកថា៖

“នេះគឺជាឆ្នាំទី ១០ បន្តបន្ទាប់ ដែលយើងខ្ញុំបានរៀបចំដំណើរ យុវវ័យដើម្បីកោះសមុទ្រស្រុកកំណើត។ ព្រឹត្តិការណ៍នេះបានរៀបចំឡើង នាវេលាដ៏ពិសេសមួយ ពោលគឺកាលពី ៣០ ឆ្នាំមុន កងទ័ពជើងទឹកវៀតណាមបានតស៊ូប្រយុទ្ធដ៏អង់អាចក្លាហាន ដើម្បីការពារប្រជុំកោះថ្ម Co Lin Len Dao និង Gac Ma ប្រឆាំងខ្មាំងសត្រូវ។ ខ្ញុំសង្ឃឹមថា៖ យុវវ័យជំនាន់បច្ចុប្បន្ននេះ នឹងមានសកម្មភាពជាក់ស្ដែង ដើម្បីបង្ហាញការតបស្នងសងគុណយ៉ាងជ្រាលជ្រៅចំពោះការពលីសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជនកងទ័ពជើងទឹកផងដែរ“៕

ក្នុងដំណើរនេះ សមាជិកក្នុងក្រុមការងារ នឹងមានឱកាសទទួកយកបានបទពិសោធន៍យ៉ាងជ្រាលជ្រៅអំពីជីវភាពរស់នៅ ភារកិច្ចរបស់យុទ្ធជន ជនរួមជាតិ ដែលកំពុងច្បាមជាប់សមុទ្រ ដើម្បីអនុវត្តន៍ភារកិច្ចអភិវឌ្ឈន៍សេដ្ឋកិច្ច និងការពារបូរភាពដែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ