ដំណើរក្រហមឆ្នាំ២០២០ទទួលបានការឈាមបរិច្ឆាកជិត១ម៉ឺនឯកតា
(VOVWORLD) - កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យឈាម វិទ្យា-បញ្ចូល ឈាមមជ្ឈឹមសហការជាមួយការិយាល័យនៃគណៈកម្មាធិការជាតិដឹកនាំការចលនាបរិច្ឆាកឈាមដោយស្ម័គ្រចិត្ត និងសមាគមន៍កាកបាទក្រហមនៅ តាមខេត្តក្រុងចំនួន៤២។
កម្មាភិបាលនិងបុគ្គលិកនៃក្រុមហ៊ុន Viettel Hung Yen ចូលរួមបរិច្ឆាកឈាម។ (រូបថត៖ TTXVN) |
យោងតាមមន្ទីរពេទ្យឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមវៀតណាមបាន ជូនដំណឹងថា គិតដល់ថ្ងៃទី៥ កក្កដា កម្មវិធី “ដំណើរក្រហម” ឆ្នាំ២០២០ ត្រូវ បានរៀបចំឡើងនៅខេត្ត ក្រុងចំនួន១៤ លើទូទាំងប្រទេស ហើយទទួល បានចំនួនឈាមជិត១ម៉ឺនឯកតា។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យឈាមវិទ្យា-បញ្ចូល ឈាមមជ្ឈឹមសហការជាមួយការិយាល័យនៃគណៈកម្មាធិការជាតិដឹកនាំការចលនាបរិច្ឆាកឈាមដោយស្ម័គ្រចិត្ត និងសមាគមន៍កាកបាទក្រហមនៅ តាមខេត្តក្រុងចំនួន៤២។ ឆ្នាំ២០២០ក៏ជាឆ្នាំដែលកម្មវិធី ដំណើរក្រហម មាន ទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ដោយមានពេលវេលាវែងបំផុតនិងចំនួន តំបន់ចូលរួមច្រើនបំផុតផងដែរ៕