ដំណើរក្រហមឆ្នាំ២០២០ប្រព្រឹត្តទៅនៅខេត្តក្រុងចំនួន៤២
(VOVWORLD) - កម្មវិធីនេះគឺសំដៅចលនាការបរិច្ឆាកឈាមដោយស្ម័គ្រចិត្តនៅទូទាំងប្រទេសវៀតណាម។
សកម្មភាពបរិច្ឆាកឈាមោយស្ម័គ្រចិត្ត (រូបថត៖ TTXVN) |
នាថ្ងៃទី៣១ ឧសភា វិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈឹមបានជូនដំណឹងថា កម្មវិធី “ដំណើរក្រហម” លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ “តភ្ជាប់ចរន្តឈាមវៀតណាម” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ មិថុនា ដល់ថ្ងៃទី៨ សីហា នៅតាមខេត្តក្រុងចំនួន៤២។ កម្មវិធីនេះគឺសំដៅចលនាការបរិច្ឆាកឈាមដោយស្ម័គ្រចិត្តនៅទូទាំងប្រទេសវៀតណាម។
ក្នុងឆ្នាំនេះ ពិធីបើក ដំណើរក្រហមទូទាំងប្រទេស គ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត Kien Giang នាថ្ងៃទី៦ មិថុនា។ គោលដៅនៃកម្មវិធីឆ្នាំនេះ គឺឃោសនានិងពិគ្រោះយោបល់សម្រាប់មនុស្សប្រមាណ៦សែននាក់អំពីការបរិច្ឆាកឈាមដោយស្ម័គ្រចិត្តនិងជំងឺ Thalassemia ពង្រីកក្របខ័ណ្ឌមុខសញ្ញាចូលរួមបរិច្ឆាកឈាមដើម្បីទទួលបានបរិមាណឈាមធំៗ រួមចំណែកដោះស្រាយស្ថានភាពខ្វះឈាមនៅក្នុងរដូវក្ដៅឆ្នាំ២០២០៕