"ដំណើរដើម្បីសន្តិភាព" របស់យុទ្ធជនមួកខៀវ
(VOVWORLD) - កាលពីថ្ងៃទី ៥ ខែកុម្ភៈ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកម្មវិធីជួប ប្រាស្រ័យតាមប្រព័ន្ធវីដេអូជាមួយកងកម្លាំងវៀតណាមដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤។
ការជួបប្រាស្រ័យជាមួយបេសកកម្ម UNISFA។ (រូបថត៖ qdnd.vn) |
ដោយប្រធានបទ “ដំណើរដើម្បីសន្តិភាព” កម្មវិធីបានតភ្ជាប់ទីកន្លែងចំនួន ៦ រួមមាន៖ ទីក្រុងហាណូយ ទីក្រុងហូជីមិញ បេសកកម្ម UNISFA ប្រចាំនៅតំបន់ Abyei បេសក កម្ម UNMISS ប្រចាំនៅស៊ូដង់ខាងត្បូង បេសកកម្ម MINUSCA ប្រចាំនៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល និងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក។ ថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការដឹកនាំ ការចូលរួមសកម្មភាពរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា៖ វៀតណាមមានមោទនភាពចំពោះ កងកម្លាំងមួកខៀវរបស់កងទ័ពនិងនគរបាលប្រជាជនវៀតណាម ព្រមទាំងបានផ្ដែផ្ដាំ កម្មាភិបាលនិងយុទ្ធជនថា ទទួលអំណរបុណ្យតេត ប៉ុន្តែត្រូវបំពេញភារកិច្ចឱ្យបានល្អ ជាពិសេសត្រូវធានាសុវត្ថិភាពសម្រាប់កងកម្លាំងដែលបោះទ័ពក្នុងបេសកកម្ម នៅចំពោះមុខជម្លោះ និងអស្ថិរភាពដែលនៅតែកើតឡើងនៅទ្វីបអាហ្វ្រិក។
ក្នុងនាមជាភ្ញៀវកិត្តិយសនៅបេសកកម្ម Abyei លោក Nyinkwany Aguer Bol រដ្ឋមន្ត្រីក្រសួងអប់រំនៃតំបន់ Abyei បានសង្កត់ធ្ងន់ថា៖ យុទ្ធជនវៀតណាមបានជួយ ឧបត្ថម្ភយ៉ាងសកម្មក្នុងការសាងសង់បន្ទប់រៀន បណ្ណាល័យ និងជួយមន្ទីរពេទ្យមូល ដ្ឋានក្នុងការបំពេញបេសកកម្មសុខាភិបាលផងដែរ។
ក្នុងរយៈពេលជិត ១០ ឆ្នាំកន្លងមកនេះ វៀតណាមបានបញ្ជូនកម្មាភិបាលនិង យុទ្ធជនជិត ៨០០ នាក់ទៅចូលរួមកងកម្លាំងរក្សាសន្តិភាពនៅបេសកកម្ម និងទីស្នាក់ ការនានារបស់អង្គការសហប្រជាជាតិ តាមនោះរួមចំណែកអនុវត្តន៍ជាក់ស្ដែងនូវគោល នយោបាយកិច្ចការបរទេសរបស់ប្រទេសជាតិ៕