ដំណើរទេសចរណ៍នៅប្រទេសវៀតណាមឆ្នាំ ២០២១ - ដំណោះស្រាយស្ដារ​ឡើងវិញ និងអភិវឌ្ឍន៍

(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែមករា នៅទីក្រុង Hai Phong បានប្រព្រឹត្តិទៅវេទិកាក្រោមប្រធានបទដំណើរទេសចរណ៍វៀតណាម ២០២១ - ដំណោះស្រាយស្ដារឡើងវិញ និងអភិវឌ្ឍន៍។ វេទិកានេះសំដៅស្ដារឡើងវិញ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុតនូវសកម្មភាពទេសចរណ៍តាមល័ក្ខខ័ណ្ឌដែលអាចធ្វើទៅបាន ប៉ុន្តែនៅតែត្រូវធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ។
ដំណើរទេសចរណ៍នៅប្រទេសវៀតណាមឆ្នាំ ២០២១ - ដំណោះស្រាយស្ដារ​ឡើងវិញ និងអភិវឌ្ឍន៍ - ảnh 1វេទិកាដំណើរទេសចរណ៍វៀតណាម ២០២១ - ដំណោះស្រាយស្ដារឡើងវិញ និងអភិវឌ្ឍន៍ ̣រូបថត៖ qdnd.vnĐ

នៅក្នុងសិក្ខាសាលាចំនួន ២ គឺ“ ដំណើរទេសចរណ៍វៀតណាម - ដំណោះស្រាយ ២០២១” និង“ ដំណើរទេសចរណ៍វៀតណាម ឆ្ពោះទៅ អនាគត”នោះ  ប្រតិភូជាង ៥០០ នាក់បានបង្ហាញនូវដំណោះស្រាយជាច្រើន ដើម្បីស្ដារទីផ្សារទេសចរណ៍ឡើងវិញ បង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនទេសចរណ៍។ លោក Nguyen Cong Hoan ប្រធានគណៈកម្មការផ្សព្វផ្សាយ នៃសម្ព័ន្ធសមាគមន៍ធ្វើដំណើរវៀតណាម និងជាអគ្គនាយកនៃក្រុមហ៊ុនភាគហ៊ុន Flamingo Redtour បានឲ្យដឹងថា៖ “យើងចាំបាច់ត្រូវជំរុញតម្រូវការទេសចរណ៍នៅទូទាំងប្រទេស។ នៅតំបន់នីមួយ ក្នុងពេលវេលានីមួយ គឺត្រូវមានកម្មវិធីជំរុញទេសចរណ៍ផ្សេងៗគ្នា។ ហេដ្ឋារចនាសម្ពន្ធ័សេវាកម្មទេសចរណ៍ និងសេវាកម្មនានារបស់វៀតណាមគឺធំធេងណាស់ សម្រាប់បម្រើទាំងទីផ្សារជាតិ និងអន្តរជាតិ ប៉ុន្តែនាបច្ចុប្បន្ននេះ យើងបានផ្ដោតសំខាន់លើការបម្រើទីផ្សារក្នុងស្រុក។ អំពីកម្មវិធីជំរុញតម្រូវការទេសចរណ៍នោះ គឺខ្ញុំអំពាវនាវក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរមូលដ្ឋាន គោលដៅទេសចរណ៍ និងអ្នកផ្តល់សេវាកម្មត្រូវចូលរួមយ៉ាងប្ដូវផ្ដាច់ និងជាក់ស្ដែងផងដែរ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ