ដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាកម្លាំងចលករថ្មីជម្រុញទំនាក់ទំនងរវាងប្រទេសទ
(VOVworld)- ដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជា
កម្លាំងចលករថ្មីសម្រាប់ជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នោះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរ
ទេសវៀត ណាម លោក Le Hoai Trung នៅពេលផ្តល់សម្ភាសន៍ជាមួយអ្នកយក
ព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥កញ្ញា។ លោក
Le Hoai Trung បាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះជាឱកាសសម្រាប់
ថ្នាក់ដឹកនាំនៃប្រទេសទាំង ពីរផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវវិធានការសំដៅបង្កើន
ទំនុកទុកចិត្តនយោបាយ ជម្រុញ កិច្ចសហប្រតិបត្តិការជាក់ស្តែង គ្រប់គ្រងឲ្យ
បានល្អរាល់ការខ្វែងគំនិតលើសមុទ្រ កុំឲ្យប៉ះពាល់ទៅលើបរិយាកាសសន្តិភាព
ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍន៍សម្រាប់ទំនាក់ទំនងទ្វេភាគី
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung (រូបថតៈ TTXVN) |
ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
អញ្ជើញ ជួបសម្តែងការគួរសម ជួបចរចារនិងជួបពិភាគ្សាការងារជាមួយថ្នាក់ដឹក
នាំមួយចំនួន របស់ចិន។ នៅក្នុងជំនួបទាំងអស់នេះទទួលបានលទ្ធផលសំខាន់ៗ
ជាច្រើន ដែល បង្ហាញពីការជឿទុកចិត្តនយោបាយនិងជម្រុញរាល់វិស័យសហប្រ
តិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធិភាព រូមទាំងគ្រប់គ្រងបានល្អរាល់ការ
ខ្វែងគំនិត ស្ថិរភាពស្ថានភាពលើ សមុទ្រ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនា
តំបន់រដ្ឋបាលពិសេសចិននិងជួបសន្ទានជាមួយថ្នាក់ដឹកនាំមួយចំនួននៅទីនេះ។
នៅ ក្នុងបណ្តាសកម្មភាពនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសន្យា
ថា នឹងបង្កលក្ខណៈងាយស្រួលព្រមទាំងធានាផលប្រយោជន៍សម្រាប់វិនិយោគិន
ចិនដែល កំពុងធ្វើការវិនិយោគនៅវៀតណាមផងដែរ៕