ដំណើរទស្សនកិច្ចចូលរួម COP26 ដំណើរទស្សកិច្ចការងារនៅ ចក្រភពអង់គ្លេស និងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងរបស់​នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ

(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលនៃការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទលើកទី ២៦ នៃភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងដំណើរទស្សនកិច្ចការងារជាផ្លូវការនៅសាធារណរដ្ឋបារាំង នោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

ដំណើរទស្សនកិច្ចចូលរួម COP26 ដំណើរទស្សកិច្ចការងារនៅ ចក្រភពអង់គ្លេស និងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងរបស់​នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការ UNESCO ដំណាក់កាល ២០២១-២០២៥ (រូបថត៖ Duong Giang/VNA)

ដំណើរទស្សនកិច្ចចូលរួម COP26 គឺជាជំហានអនុវត្តន៍ជាក់ស្តែងនៅកម្រិតខ្ពស់អំពីគោលការណ៍ គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ស្តីពី “ការបន្តជំរុញខ្លាំង និង លើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ”។ វៀតណាមបានអះអាងសារជាថ្មីនូវសារដ៏ខ្លាំងក្លាទៅកាន់មិត្តភក្តិអន្តរជាតិអំពីប្រទេសវៀតណាមដែលមានទំនួលខុសត្រូវ សកម្ម ក្នុងការដោះស្រាយ បញ្ហាប្រឈមសកលដ៏ធំបំផុត ដោយទទួលបានការយកចិត្តទុកដាក់បំផុតនាបច្ចុប្បន្ននេះ គឺបម្រែបម្រួលអាកាសធាតុ។

ដំណើរទស្សនកិច្ចការងារ នៅចក្រភពអង់គ្លេស និងដំណើរទស្សនកិច្ចផ្លូជាវការនៅប្រទេសបារាំង របស់លោកនាយករដ្ឋមន្ត្រីក៏ទទួលបានលទ្ធផលដ៏សំខាន់ៗ និងអត្ថន័យជាយុទ្ធសាស្ត្រជាច្រើន។ នៅក្នុងជំនួបពិភាក្សានានា លោកនាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានឯកភាពគ្នាជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ឲ្យបានឆាប់ៗ ជំរុញកិច្ចសហប្រតិបត្តិការតាមរយៈក្របខ័ណ្ឌរដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងជំនួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងបន្តយន្តការសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងខេត្តក្រុងនានា ក៏ដូចជាការដោះដូរពាណិជ្ជកម្ម និងការធ្វើដំណើររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ទាញយកផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) និងចក្រភពអង់គ្លេស (UKVFTA) ផ្តោតសំខាន់លើការជំរុញកម្មវិធី និងគម្រោងថាមពលស្អាត កសិកម្មសរីរាង្គ សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍។ មេដឹកនាំអង់គ្លេស និងបារាំងបានចែករំលែក និងគាំទ្រវៀតណាមក្នុងបញ្ហាអន្តរជាតិដូចជា ការទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ សន្តិសុខ សុវត្ថិភាព និងសេរីភាព នាវាចរណ៍ អាកាសចរណ៍ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការជិត ៦០ រវាងសហគ្រាសវៀតណាម និងប្រទេសដទៃទៀត ដោយមានតម្លៃវិនិយោគសរុប ជាង ៣០ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ