ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយនិងទស្សនកិច្ចការងារនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

(VOVWORLD) - ថ្នាក់ដឹកនាំបានផ្លាស់ប្តូរ វាយតម្លៃ និងផ្តល់ដំណោះស្រាយ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញ សន្តិសុខស្បៀង សន្តិសុខសុខាភិបាល សមភាពយេនឌ័រ ការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល និងការពារបរិស្ថាន។

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយនិងទស្សនកិច្ចការងារនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំ “ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព" (រូបថត៖ VOV)

នាថ្ងៃទី ២១ ខែឧសភា នៅទីក្រុងហាណូយ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយលើកនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានឲ្យដឹងថា៖   កិច្ចប្រជុំកំពូល G៧ បើកទូលាយ ដែលប្រព្រឹត្តិទៅនៅទីក្រុង Hiroshima ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ឧសភា ក្រោមការដឹកនាំរបស់ប្រទេសជប៉ុន គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ថ្នាក់ដឹកនាំបានផ្លាស់ប្តូរ វាយតម្លៃ និងផ្តល់ដំណោះស្រាយក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញ សន្តិសុខស្បៀង សន្តិសុខសុខាភិបាល សមភាពយេនឌ័រ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល និងការពារបរិស្ថាន។

ទាក់ទិននឹងលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំកំពូល G៧ បើកទូលាយ រដ្ឋមន្ត្រីលោក Bui Thanh Son បានសង្កត់ធ្ងន់លើដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមដែលចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្ម (G៧)  និងធ្វើការនៅប្រទេសជប៉ុនប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ទាំងក្នុងន័យពហុភាគី និងទ្វេភាគី។ ក្នុងរយៈពេលតិចជាង ៣ ថ្ងៃ លោកនាយករដ្ឋមន្ត្រីបានធ្វើជាអធិបតី និងចូលរួមសកម្មភាពប្រមាណ ៤០ ដែលក្នុងនោះមានកិច្ចប្រជុំនៃសន្និសីទ កិច្ចប្រជុំជាមួយមេដឹកនាំជប៉ុន  មិត្តភក្តិជប៉ុន និងថ្នាក់ដឹកនាំអង្គការបរទេស បណ្តាប្រទេស និងអង្គការអន្តរជាតិនានា។

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយនិងទស្សនកិច្ចការងារនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំប្រទេស G៧ (រូបថត៖ VOV)

ទាក់ទងនឹងពហុភាគី  លោកនាយករដ្ឋមន្ត្រីបានដាក់សំណើជាក់ស្តែង និងសមស្របជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហារួមអន្តរជាតិ និងតំបន់។ គំនិត និងសំណើរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិវាយតម្លៃខ្ពស់។

ខាងទ្វេភាគីវិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាទ្វេភាគីរាប់សិបជំនួប ក្នុងស្មារតីបើកចំហ ស្មោះត្រង់  ជាមួយថ្នាក់ដឹកនាំ G៧ ទាំងអស់ ប្រទេសជាភ្ញៀវកិត្តិយស និងអង្គការអន្តរជាតិ ដើម្បីផ្លាស់ប្តូរយោបល់ ផ្លាស់ប្តូរវិធានការនានា សម្រាប់ជំរុញទំនាក់ទំនងទ្វេភាគី និងបង្កើនការសម្របសម្រួលលើបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។  ដៃគូទាំងអស់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាម ព្រមទាំងបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការដោះស្រាយបញ្ហាដែលកំពុងកើតមានដូចជា៖ សន្តិសុខស្បៀង សន្តិសុខថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង, សេដ្ឋកិច្ចវិលជុំនិងកាលានុវត្តន៍ភាព។

នៅក្នុងបណ្តាកិច្ចប្រជុំក៏ដូចជាបណ្តាកិច្ចពិភាក្សាទ្វេភាគី មេដឹកនាំនៃប្រទេសនានាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយរាល់ជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២; អនុវត្តន៍យ៉ាងពេញ លេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយបញ្ចប់យ៉ាងឆាប់ៗ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ