ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងឥណ្ឌារបស់ប្រធានរដ្ឋសភា Vuong Dinh Hue រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
(VOVWORLD) - នោះគឺជាការអះអាងរបស់ប្រធានគណៈកម្មាធិ ការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha ពេលផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងឥណ្ឌារបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។
លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេស (រូបថត៖ quochoi.vn) |
លោក Vu Hai Ha បានឲ្យដឹងថា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសម និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសកូរ៉េខាងត្បូងនិងឥណ្ឌា ដោយពិភាក្សាយ៉ាងស៊ីជម្រៅ និងជាក់ស្តែងអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ។ តាមលោក Vu Hai Ha វៀតណាមនិងកូរ៉េខាងត្បូងសម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០៣០ ក្នុងទិសដៅរក្សាតុល្យភាពសមតុល្យពាណិជ្ជកម្ម រួមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្ម និងជលផលរបស់វៀតណាម ដើម្បីនាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងនិងចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ សកលរបស់សហគ្រាសកូរ៉េខាងត្បូង។ ភាគីទាំងពីរក៏បានឯកភាពសហការ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ស្របពេលជាមួយគ្នានោះ ឥណ្ឌាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតថ្មីនិងយុទ្ធសាស្ត្រឥណ្ឌា-ប៉ាស៊ីហ្វិក ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងយុទ្ធសាស្ត្ររបស់ឥណ្ឌាក្នុងប៉ុន្មានឆ្នាំខាងមុខ ក្នុងតំបន់អាស៊ីអាគ្នេយ៍៕