ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនឹងបើកចេញទំនាក់ទំនងថ្មី

ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនឹងបើកចេញទំនាក់ទំនងថ្មី - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong

          (VOV)_ក្នុងដំណើរទៅបំពេញទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្ត​វៀត
ណាម  លោក Nguyen Phu Trong នៅអាមេរិក ពីថ្ងៃទី៦ ដល់ថ្ងៃទី១០​ កក្កដា លោក
Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម​ បានចុះផ្សាយបទ
សរសេរ នៅលើកាសែត Washington Post របស់អាមេរិក​ នាថ្ងៃទី៣ កក្កដា។ ក្នុងបទ
សរសេររបស់ខ្លួន លោក Hoang Binh Quan បាន​លើកច្បាស់ថា៖​ដំណើរទស្សនកិច្ច
លើកនេះនឹងគូសសញ្ញាសំខាន់ថ្មី ក្នុងទំនាក់​ទំនង​រវាងប្រទេសទាំងពីរ។ ២០ឆ្នាំ
កន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរ​បានមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើ
គ្រប់វិស័យ។ ក្នុងវិស័យសេដ្ឋកិច្ច ពីពេលគ្មានទំនាក់ទំនងផ្លាស់ប្តូរអ្វី នាឆ្នាំ ១៩៩០ 
នេះពាណិជ្ចកម្មបានមានកំណើនគួរអោយចាប់អាំរម្មណ៍ ពី៤៥១លានដុល្លារអាមេ
រិក នាឆ្នាំ ១៩៩៥ ឡើងដល់ ៣៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៤។ ទន្ទឹមនឹង
នោះ កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង​ពីរបាននិងកំពុងកែលំអរជា
ច្រើន។ 

          ក្នុងបទសរសេរនេះ លោក Hoang Binh Quan ក៏បានអះអាងថា៖​ ដំណើរ
ទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម 
លោក Nguyen Phu Trong នឹងជារបត់ដ៏សំខាន់ បើកចេញឱកាស​សហប្រតិបត្តិ
ការជាច្រើនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ