ដំណើរទស្សនកិច្ចជម្រុញទំនាក់ទំនងវៀតណាម-ចិនឲ្យមានការអភិវឌ្ឍន៍កាន់តែសកម្មនិងរឹងមាំ
|
លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម |
(VOVworld)- ដំណើរទស្សនកិច្ចរួមចំណែកសកម្មក្នុងការជម្រុញទំនាក់ទំនងវៀត
ណាម-ចិនឲ្យមានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
នេះ ជាការអះអាងរបស់លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្សនិងជាប្រ
ធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនាថ្ងៃទី១៥ខែមករា ក្នុងការឆ្លើយ
សម្ភាសន៍ ជាមួយសារព័ត៌មាននានាស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅចិន
របស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ។លោក
Hoang Binh Quan បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគី
ទាំងពីរបានឯកភាពលើ សេចក្តីថ្លែងការណ៍រួម ១០ “ខ” ក្នុងនោះ សង្កត់ធ្ងន់ទៅ
លើការបង្កើនការជួបប្រា ស្រ័យជាន់ខ្ពស់ រវាងបក្សទាំងពីរ ជាពិសេសជម្រុញ
កិច្ចសហប្រតិបត្តិការពាណិជ្ជគម្ម វិនិយោគ សន្តិសុខ ការពារជាតិ។ ក៏ក្នុងដំណើរ
ទស្សនកិច្ចនេះដែរ ស្ថាប័ននៃបក្ស ទាំងពីរ រដ្ឋទាំងពីរបានចុះហត្ថលេខាលើឯក
សារសំខាន់ចំនួន៥ សំដៅជម្រុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ។
លោក Hoang Binh Quan បានឲ្យដឹងថែមទៀតថា ដំណើរទស្សនកិច្ចនេះ ជា
ការគូសសញ្ញាសំខាន់សម្រាប់បក្សទាំងពីរនិងប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិ
ការឲ្យកាន់តែរឹងមាំថែមទៀតនាពេលខាងមុខ។ ជាពិសេស ការអនុវត្តដោយត្រឹម
ត្រូវនូវមនសិការនិងរាល់កិច្ចព្រមព្រៀងដែលទទួលបាននោះ នឹងរួមចំណែកជាក់
ស្តែងទៅក្នុងការរក្សាសន្តិភាព ស្ថិរភាពលើសមុទ្រខាងកើតផងដែរ៕