ដំណើរទស្សនកិច្ចនៅចិននិងចូលរួមកិច្ចប្រជុំ WEF Tianjin របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានអត្ថន័យដ៏ធំធេង

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន Li Qiang និងស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab, នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃមេដឹកនាំសេដ្ឋកិច្ចអ្នកត្រួសត្រាយ WEF លើកទី១៤ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣។ 
ដំណើរទស្សនកិច្ចនៅចិននិងចូលរួមកិច្ចប្រជុំ WEF Tianjin របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានអត្ថន័យដ៏ធំធេង - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh

ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមមុនដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះមានសារសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ គ្រប់គ្រងការខ្វែងគំនិតគ្នា   នាំទំនាក់ទំនងវៀតណាម-ចិនកាន់តែស៊ីជម្រៅ និងជាក់ស្តែង។

“ក្នុងបរិបទដែលស្ថានភាពទំនាក់ទំនងអន្តរជាតិមានបម្រែបម្រួលយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុន  ហើយវិបត្តិសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងឧិនភាពយ៉ាងធ្ងន់ធ្ងរដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដំណើរទស្សនកិច្ចលើកនេះមានសារសំខាន់ជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជួបពិភាក្សាអំពីវិធានការដើម្បីអនុវត្តយ៉ាងទូលំទូលាយនូវលទ្ធផល និងការយល់ឃើញរួមដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញវិស័យនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម គ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ រួមចំណែកនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង”។ នេះបើយោងតាមប្រសាន៍របស់លោកឯកអគ្គរដ្ឋទូត Pham Sao Mai។

ទាក់ទងនឹងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ទីក្រុងធានជិន (Tianjin) លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះគឺជាកិច្ចប្រជុំដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក សហការជាមួយរដ្ឋាភិបាលចិន ដែលមានទ្រង់ទ្រាយធំទីពីរបន្ទាប់ពីកិច្ចប្រជុំនៃវេទិកាទីក្រុង Davos ប្រទេសស្វីស។ ដោយមានប្រធានបទ "ភាពជាសហគ្រិន៖ កម្លាំងជំរុញនៃសេដ្ឋកិច្ចពិភពលោក" កិច្ចប្រជុំលើកនេះរួមមានវគ្គប្រជុំជាង ១០០ ដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ៦ រួមមាន ការកែសម្រួលកំណើន ការផ្លាស់ប្តូរថាមពល និងវត្ថុធាតុដើម ការពារធម្មជាតិ និងអាកាសធាតុ ការប្រើប្រាស់ក្រោយជំងឺរាតត្បាត ប្រទេសចិនក្នុងបរិបទសកល និងកម្មវិធីច្នៃប្រឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ