ដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ជានិមិត្តរូបល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី

(VOVworld)- ដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្ស លោក ​Nguyen Phu
Trong ជានិមិត្តរូបនៃយថាទស្សន៍ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគី។ នេះជាការ
អះអាងរបស់លោក Ling de quan អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវបញ្ហាអន្តរ
ជាតិ របស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ។ តាមលោករូបនេះថា ដំណើរទស្សន
កិច្ចនេះ មានសារៈសំខាន់ពិសេសសម្រាប់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីររឹត
បន្តឹងកិច្ច សហប្រតិបត្តិការនិងជម្រុញទំនាក់ទំនងអ្នកជិតខាងល្អប្រសើរវៀតណាម
-ចិន។ អាចនិយាយបានថា ដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សលោក
Nguyen Phu Trong ជាដំណើរទទួលនិទាឃៈរដូវពោលគឺជានិមិត្តរូបឲ្យយថាទស្សន៍
សហប្រ​តិបត្តិការល្អប្រសើរក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ