ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son សំដៅអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការ បរទេស Bui Thanh Son ប្រព្រឹត្តទៅមិនដល់មួយខែបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc កាលពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។ ប្រការនេះបានបង្ហាញឲ្យឃើញសារសំខាន់នៃទំនាក់ទំនងរវាងវៀតណាម-កម្ពុជា។

ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son សំដៅអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ VNA)
ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមករា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិ ការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន។ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការ បរទេស Bui Thanh Son ប្រព្រឹត្តទៅមិនដល់មួយខែបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc កាលពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។ ប្រការនេះបានបង្ហាញឲ្យឃើញសារសំខាន់នៃទំនាក់ទំនងរវាងវៀតណាម-កម្ពុជា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son នឹងរួម ជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវបណ្ដាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីរួមគ្នារៀបចំសកម្មភាពដ៏ជាក់ស្ដែងនៃឆ្នាំមិត្តភាពវៀត ណាម-កម្ពុជា កម្ពុជា-វៀតណាម អបអរសាទរការរំលឹកខួបអនុ ស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) ព្រម ទាំងផ្លាស់ប្ដូរយោបល់ ពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់ដែលជាកង្វល់រួមផងដែរ។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជឿជាក់ថា ដំណើរទស្សនកិច្ចនឹងចូលរួម ចំណែកក្នុងការពង្រីកនិងលើកកំពស់ថែមទៀតនូវប្រសិទ្ធភាពនៃទំនាក់ទំនង “ជាអ្នក ជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ