ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាលោក Nguyen Phu Trong៖ បើក ទូលាយជើងមេឃនៃកិច្ចសហប្រតិបតិ្តការ

(VOVWORLD) - លទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បាននាំមកនូវសេចក្ដី សង្ឃឹមអំពីជំហានអភិវឌ្ឍដ៏លោតផ្លោះក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី។

អត្ថបទសរសេរក្រោមចំណងជើងថា “រុស្ស៊ីនិងវៀតណាមបើកទូលាយជើង មេឃនៃកិច្ចសហប្រតិបតិ្តការ” របស់អ្នកជំនាញការនយោបាយលោក Grigory Trofimchuk ដែលបានបង្ហោះនៅលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មាន Realist នាថ្ងៃទី១១ កញ្ញា បានសរឲ្យឃើញយ៉ាងច្បាស់នូវសេចក្ដីសង្ឃឹមទាំងនោះ។ ក្នុងអត្ថបទសរសេរនេះ អ្នកនិពន្ធបានអះអាងថា សេចក្ដីសង្ឃឹមនៃមជ្ឈដ្ឋានអ្នក ជំនាញនិងសង្គមរុស្ស៊ីទាំងមូលចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាលោក Nguyen Phu Trong គឺសមស្របយ៉ាងពេញលេញទៅនឹងស្ថានភាពជាក់ស្ដែង។ ការចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការជាច្រើននិងជំនួបរវាងមិត្តភក្តិនៅលើដែនដីរុស្ស៊ីនោះ បានសរឲ្យឃើញនូវកម្លាំងចលករថ្មីដើម្បីអភិវឌ្ឍន៍ទំនាក់ ទំនងរុស្ស៊ី វៀតណាមឲ្យឡើងកម្ពស់ថ្មី។ រាល់កិច្ចព្រមព្រៀងនិងអនុស្សារណៈ យោគយល់គ្នាបានគ្រប់ដណ្ដប់វិស័យសហប្រតិបតិ្តការសឹងតែទាំងអស់ ដែល បង្កើតឡើងគ្រឹះស្ថានមួយដើម្បីរុស្ស៊ីនិងវៀតណាមរួមគ្នាបោះជំហានទៅមុខ។

        អ្នកនិពន្ធបានសន្និដ្ឋានថា “រវាងមិត្តភក្តិ រវាងសមមិត្តជាប្រាកដគឺគ្មាន កិច្ចការណាដែលមិនអាចព្រមព្រៀងបានឡើយ។ រុស្ស៊ីនិងវៀតណាមកំពុងមាន សុទិដ្ឋិនិយមឆ្ពោះទៅរកជើងមេឃសហប្រតិបតិ្តការថ្មីក្នុងសតវត្សទី២១”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ