ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីនឹងបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison និងលោកជំទាវនឹង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី ២៤ ខែសីហា ខាងមុខនេះ។

ឆ្លើយតបសម្ភាសន៍សារព័ត៌មានក្នុងឱកាសនេះ ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលីលោក Ngo Huong Nam បានជម្រាបថា ការ ដែលនាយករដ្ឋមន្រ្តីលោក Morrison សម្រេចចិត្តមកបំពេញទស្សនកិច្ចនៅវៀត ណាមមិនយូរប៉ុន្មានបន្ទាប់ពីលោកជាប់ឆ្នោតជាថ្មីម្ដងទៀតកាលពីខែឧសភាកន្លងទៅ បានសរអោយឃើញថា អូស្ត្រាលីគោរពទំនាក់ទំនងជាមួយវៀតណាម។

តាមលោកឯកអគ្គរដ្ឋទូតបានបន្តថា ចំណុចគួរអោយយកចិត្តទុកដាក់ក្នុង ដំណើរទស្សនកិច្ចលើកនេះ គឺភាគីទាំងពីរនឹងអភិវឌ្ឍយុទ្ធសាស្ត្រពង្រីកកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ក្នុងគោលដៅក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូ ពាណិជ្ជកម្មធំបំផុតទាំង១០របស់គ្នា។ រួមជាមួយគ្នានោះ ការដែលប្រទេសទាំង ពីរជំរុញខ្លាំងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP នឹងរួមចំណែក បង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Scott Morrison ត្រូវបានរំពឹង ទុកថា នឹងពង្រីកហើយធ្វើអោយស៊ីជំរៅថែមទៀតនូវកិច្ចសហប្រតិបតិ្តការទ្វេភាគី លើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ សន្តិសុខ សុវត្ថិភាពនិងសេរីភាព ខាងនាវាចរណ៍ អាកាសចរណ៍ និងសន្តិសុខអ៊ីនធឺណិត ជាដើម។ តាមផែនការ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏នឹងពិភាក្សាគ្នាអំពីបញ្ហាសន្តិ សុខយុទ្ធសាស្ត្រក្នុងតំបន់និងលើពិភពលោក ទៀតផង។

ឯកអគ្គរដ្ឋទូតលោក Ngo Huong Nam បានចាត់ទុកថា ការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ ភាពខាងនាវាចរណ៍ អាកាសចរណ៍ ការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ គឺជាការយកចិត្តទុក ដាក់រួមមិនត្រឹមតែចំពោះវៀតណាមនិងអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ