ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ីនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី
(VOVWORLD) /  
|
ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin (VOV) |
Vovworld-ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ីនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីនោះជាការអះអាងរបស់ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang ក្នុងពេលឆ្លើយសម្ភាសទីភ្នាក់ងារសារព័ត៌មាន
Itar-Tass និងកាសែត Kommersant (ពាណិជ្ជករ) របស់សហព័ន្ធរុស្ស៊ីអំពីទំនាក់ទំនង
រវាងវៀតណាម-រុស្ស៊ីមុននឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកវៀតណាមរបស់
ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១៣។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីមានកម្រាស់ប្រវត្តិសាស្ត្រជាង៦០ឆ្នាំដោយផ្អែកទៅលើមូលគ្រឹះរឹងមាំជាទំនាក់ទំនងមិត្តភាពប្រពៃណីនិងជួយឧបត្ថម្ភទៅ
វិញទៅមក។ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានក្លាយទៅជាដៃគូរយុទ្ធសាស្ត្រជា
មួយគ្នានាឆ្នាំ២០០១និងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យនាឆ្នាំ២០១២។ លើមូល
គ្រឹះដ៏រឹងមាំនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែត្រូវបានអភិវឌ្ឍន៍លើគ្រប់
វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងនយោបាយមានទំនុកទុកចិត្តខ្ពស់ កិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការមនុស្ស
សាស្ត្រកាន់តែបានបើកទូលាយដោយឥតឈប់ឈរ។
ប្រធានរដ្ឋបានឲ្យដឹងថា កិច្ចសហប្រិតបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកទទួលបានលទ្ធផលសកម្ម។ តំលៃពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ក្នុងឆ្នាំ២០១២ទទួលបាន២,៤៥ពាន់លានដុល្លារអាមេរិកនិងរយៈពេល៩ខែដើមឆ្នាំ២០១៣ទទួលបាន២,៤ពាន់លាន
ដុល្លារអាមេរិក។ ភាគីទាំងពីរត្រូវខំប្រឹងប្រែងចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសម្ព័ន្ធភាពគយរួមមានរុស្ស៊ីបេឡារុសនិងកាហ្សាក់ស្ថាន។ កិច្ចព្រមព្រៀងនេះនឹងបង្កើតជំហានលោតផ្លោះសំដៅអនុវត្តគោលដៅបង្កើនតំលៃពាណិជ្ជកម្មទ្វេភាគីឡើង៧ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។
ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា រដ្ឋនិងប្រជាជនវៀតណាមចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Putin ជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់
ពិសេសក្នុងទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី។ ក្នុងក្របខ័ណ្ឌដំណើរទស្សន
កិច្ចថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរនឹងវាយតំលៃលទ្ធផលសហប្រតិបត្តិ
ការទ្វេភាគីលើគ្រប់វិស័យនិងដាក់ចេញទិសដៅធំៗដើម្បីអភិវឌ្ឍន៍ទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យជ្រាលជ្រៅនិងជាក់ស្ដែងថែមទៀតក្នុងប៉ុន្មានឆ្នាំ
ខាងមុខ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងដំបន់ដែលយក
ចិត្តទុកដាក់ដូចគ្នា ប្រមូលផ្ដុំពិភាគ្សាស្ថានភាពសហប្រតិបត្តិការរវាងវៀតណាម
និងសហព័ន្ធរុស្ស៊ីក្នុងក្របខ័ណ្ឌយន្តការក្រោមឱវាទអង្គការសហប្រជាជាតិ វេទិការ
សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជាដើម៕
-VOVWORLD