ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកនឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកនឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ  - ảnh 1
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកនឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត

(VOV)_ប្រធានាធីបតីអាមេរិក លោក Barack Obama នឹងមានដំណើរ​ទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ឧសភា ខាងមុខនេះ។ ​ឆ្លើយសំនួររបស់អ្នក
យកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអាមេរិក ​ស្ដីអំពីដំណើរទស្សនកិច្ចនៅ
វៀតណាម នាពេលខាងមុខនេះ របស់ប្រធានាធិបតីអាមេរិក ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាមេរិក លោក Pham Quang Vinh បាន​អោយដឹងថា៖ ទំនាក់ទំនងវៀតណាម
និងអាមេរិក បានអភិវឌ្ឍន៍លើគ្រប់វិស័យ ​មាននយោបាយ សន្តិសុខ ការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និងជំនួប​ប្រាស្រ័យប្រជាជន។ ឯកអគ្គរដ្ឋទូត​ Pham
 Quang Vinh បានអោយដឹងថា៖

          “ ប្រទេសទាំងពីរមានសក្ដានុភាពសហប្រតិបត្តិការជាច្រើន។ ខ្ញុំចាត់ទុកថា៖
​ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ ដំណើរ
ទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama នឹង​បង្កើត
កម្លាំងចលករ សំរាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងអប់រំ។”

          ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក Pham Quang Vinh ក៏បាន​អោយដឹង
ថា៖ ក្រៅពី​បញ្ហាទ្វេភាគីនេះ ​ថ្នាក់ដឹកនាំវៀតណាម និង​ប្រធានាធិបតីអាមេរិក នឹង
ពិភាក្សាអំពី​បញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការ​យកចិត្តទុកដាក់ដូច
គ្នា ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ