ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រាជបុត្រដាណឺម៉ាក៖ ការរំពឹងទុកលើការអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតង
(VOVWORLD) - ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រាជបុត្រដាណឺម៉ាក៖ ការរំពឹងទុកលើការអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតង។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ Phi Ha/VOV5) |
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៥ តុលា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោក Nicolai Prytz បានឲ្យដឹងថា៖ រាជបុត្រដាណឺម៉ាក Frederik និងព្រះនាង នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់រាជបុត្រដាណឺម៉ាកមកកាន់ប្រទេសវៀត ណាមមានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវិនិយោគ ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងវិស័យថាមពលកកើតឡើងវិញ (ជាពិសេសថាមពលខ្យល់នៅឆ្នេរសមុទ្រ); ប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព សន្សំសំចៃថាមពល។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ វៀតណាម និងដាណឺម៉ាកសុទ្ធតែបានចែករំលែករួមគ្នានូវគោលដៅមួយ ចក្ខុវិស័យមួយ រួមគ្នាលើផ្លូវមួយ ពោលគឺសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ (អព្យាក្រឹតភាពកាបូន) នៅឆ្នាំ២០៥០ ដូចដែលបានចុះហត្ថលេខានៅ COP ២៦”។
តាមរបៀបវារៈ ព្រះអង្គម្ចាស់នៃប្រទេសដាណឺម៉ាក នឹងចូលរួមជាមួយថ្នាក់ដឹកនាំវៀតណាម និងក្រុមហ៊ុន Lego Group ដែលជាវិនិយោគិនដាណឺម៉ាកធំជាងគេនៅវៀតណាម ដើម្បីចាប់ផ្តើមរោងចក្រ Lego នៅ Binh Duong ។ នេះគឺជារោងចក្រអព្យាក្រឹតកាបូនដំបូងបង្អស់របស់ LEGO នៅទូទាំងពិភពលោក ដែលគូសសញ្ញាសម្គាល់ "ព្រឹត្តិការណ៍បៃតង" នៅក្នុងលំហូរនៃការវិនិយោគបរទេសចូលកាន់ប្រទេសវៀត ណាមនិងចូលរួមវេទិកាថាមពលនិរន្តរភាពនៅទីក្រុងហាណូយ៕