ដំណើរទស្សនកិច្ចនៅឡាវរបស់អគ្គលេខាបក្សនឹងលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី

ដំណើរទស្សនកិច្ចនៅឡាវរបស់អគ្គលេខាបក្សនឹងលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី - ảnh 1
ដំណើរទស្សនកិច្ចនៅឡាវរបស់អគ្គលេខាបក្សនឹងលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី

(VOV)_ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith អគ្គលេខាបក្សកម្មុយនីស្តវៀតណាម ​លោក ​Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចមិត្ត​ភាពជាផ្លូវ​ការ​នៅសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦​វិច្ឆិកា។ ឆ្លើយសម្ភាសន៍ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន លោកស្រី Sounthone Sayachac ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជន ​បដិវត្តន៍ឡាវ បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនង​ឡាវ-វៀតណាមត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ។ ដំណើរ  បំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ របស់​អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានសរអោយ​ឃើញថា៖ បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជានិច្ចកាលគោរពទំនាក់ទំនងវៀតណាម-ឡាវ និងអះអាងនូវភាពរស់រវើក ក្នុងទំនាក់ទំនងមិត្តភាពពិសេស ​ឡាវ-វៀតណាម។ លោកស្រីក៏បានអះអាងថា៖ ដំណើរទស្សនកិច្ចលើក​នេះនឹង​រួមចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព​ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋាភិបាល​ទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវនិងវៀតណាម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ