ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់របស់ប្រធានរដ្ឋវៀតណាមមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី
|
ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់របស់ប្រធានរដ្ឋវៀតណាមមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី (VNP) |
Vovworld-ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅកាន់អាល្លឺម៉ង់បានក្លាយទៅជាប្រធានបទដែលត្រូវបានយកចិត្តទុកដាក់យ៉ាងទូលំទូលាយនៃកាសែតធំៗជាច្រើន។ កាសែតប្រចាំថ្ងៃ Neues Deutschland (ប្រទេសអាល្លឺម៉ង់ថ្មី) នាថ្ងៃទី២៤វិច្ឆិកាបានចុះផ្សាយលើកាសែតច្បាប់ចេញផ្សាយនាថ្ងៃទី២៤វិច្ឆិកាអត្ថបទសសេរ ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចអាល្លឺម៉ង់ជាលើកដំបូង វាយតំលៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋជាព្រឹត្តិការណ៍កំពូលនាឆ្នាំ២០១៥ ជាឆ្នាំរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សហព័ន្ធអាល្លឺម៉ង់។ នាបច្ចុប្បន្នអាល្លឺម៉ង់គោរពវៀតណាមដូចជាខឿនសេដ្ឋកិច្ចសកម្មនិងស្និទ្ធស្នាលបំផុតជាមួយវិនិយោគិននៅដំបន់អាស៊ី-អាគ្នេយ៍ ទន្ទឹមនឹងនោះវាយតំលៃខ្ពស់សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនាពេលកន្លងទៅ។ ក្នុងបញ្ហាសមុទ្រខាងកើត អ្នកនិពន្ធចាត់ទុកថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងវិស័យនយោបាយរវាងវៀតណាម-អាល្លឺម៉ង់នឹងជ្រាលជ្រៅថែមទៀតប្រសិនបើអាល្លឺម៉ង់ក៏ដូចជា EU មានការរួមចំណែកសកម្មជាងក្នុងការដោះស្រាយដោយសន្តិវិធីជំលោះនោសមុទ្រខាងកើតនាបច្ចុប្បន្ន។
ខណៈពេលនោះកាសែត គំរូប្រចាំថ្ងៃ ច្បាប់ចេញផ្សាយនាថ្ងៃទី២៦វិច្ឆិកាបានចុះផ្សាយអត្ថបទសសេរស្ដីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sang ក្រោមចំណងជើងថា ប្រធានរដ្ឋវៀតណាមអញ្ចើញបំពេញទស្សនកិច្ចនៅក្រុង Berlin។ អត្ថបទសសេរបានដកស្រង់សន្ទរកថារបស់ប្រធានាធិបតីអាល្លឺម៉ង់ Joachim Gauck ដោយចាត់ទុកវៀតណាមនឹងបន្តទទួលបានសមិទ្ធិជាច្រើនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី៕