ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហារួមនៃសកលលោក
(VOVWORLD) - នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc នៅប្រទេសអូទ្រីស ព្រះរាជាណាចក្របែលហ្សិក ដាណឺម៉ាក សហភាពអឺរ៉ុប (EU) និងចូលរួមកិច្ចប្រជុំកំពូល ASEM 12 ក៏ដូចជា កិច្ចប្រជុំកំពូលភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅ សកលលោកដល់ឆ្នាំ២០៣០ (P4G) ។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son |
យោងតាមលោកអនុរដ្ឋមន្ត្រី ក្នុងរយៈពេលដ៏ខ្លីមួយ ពោលគឺពីថ្ងៃទី ១៤ដល់ថ្ងៃទី ២០ ខែ តុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរក ថាចំនួន ៧០បទ នៅក្នុងចំណោមសកម្មភាពទាំង៥០ ដូចជា ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួន; ចូលរួមវេទិកានិងតុមូលអាជីវកម្ម; អញ្ជើញទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ EU; ជួបសំណេះសំណាលជាមួយអណិកជននិងនិស្សិតសាកលវិទ្យាល័យផងដែរ។
លោកនាយករដ្ឋមន្ត្រីបានអញ្ជើញ ផ្លាស់ប្តូរទស្សនៈជាមួយសមភាគីជាច្រើនដោយលើកចេញនូវទិសដៅនិងពង្រីកទំនាក់ទំនងទ្វេភាគីនៅក្នុងគ្រប់វិស័យ ពីនយោបាយ ពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កិច្ចសហប្រតិបត្តិការការពារជាតិ ថាមពល ការប្រែប្រួលអាកាសធាតុក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី។
ជាមួយ EU, វៀតណាមបានផ្លាស់ប្តូរវិធានការសំដៅជម្រុញកិច្ចសហប្រតិបត្តិការលើការនេសាទត្រីប្រកបដោយនិរន្តរភាព ក្នុងនោះ សហភាពអឺរ៉ុបគាំទ្រការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនប្រតិបត្តិតាមការកំណត់ (IUU fishing) ដើម្បីឈានដល់ការដកកាតលឿងសំរាប់ការនេសាទនៅវៀតណាម។ ខ្លឹមសារមួយទៀតគឺការដែល EU និងវៀតណាមបានខិតខំប្រឹងប្រែងជម្រុញការចុះហត្ថលេខា ការផ្តល់សច្ចាប័ននិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (IPA) ។ ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់ឱកាសដ៏ធំធេងដែលកិច្ចព្រមព្រៀងនេះនាំមកឱ្យភាគីទាំងពីរ។
ក្នុងនាមជាសមាជិកស្ថាបនិកនៃ ASEM និង P4G គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរួមចំណែកយ៉ាងធំធេងចំពោះជោគជ័យនៃកិច្ចប្រជុំទាំងនេះ។ នៅក្នុងកិច្ចប្រជុំ ASEM 12 សមាជិកទាំងអស់ បានវាយតម្លៃខ្ពស់ចំពោះការផ្តល់យោបល់ជាក់ស្តែងរបស់វៀតណាមសំដៅលើកកម្ពស់សារៈសំខាន់នៃភាពជាដៃគូអាស៊ី - អឺរ៉ុបក្នុងទសវត្សរ៍ទី៣ ជាពិសេសការលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយរបស់ ASEM ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី និងទល់ទល់នឹងបញ្ហាប្រឈមជាសាកល។ សមាជិកទាំងអស់ក៏បានចែករំលែកនិងស្វាគមន៍ចំពោះសំណើររបស់វៀតណាមស្តីពីការជម្រុញកិច្ចសន្ទនា សន្តិសុខនិងស្ថិរភាពនៅតំបន់ អាស៊ីអាគ្នេយ៍ក្នុងនោះមានសមុទ្រខាងកើតផងដែរ។
នៅក្នុងសន្និសីទ P4G សាររបស់នាយករដ្ឋមន្ត្រីវៀតណាមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ព្រមទាំងអះអាងថា វៀតណាមនឹងរួមដៃជាមួយរដ្ឋាភិបាលជាសមាជិករបស់ នៃវេទិកា នេះ ដើម្បីអនុវត្តន៍ជាក់ស្តែងគោលដៅបៃតងសកលលោក ២០៣០។ល។
ការចូលរួមយ៉ាងសកម្មរបស់វៀតណាមដោយមានគំនិតផ្តួចផ្តើម ASEM 12 និង P4G បានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ផលប្រយោជន៍និងការយកចិត្តទុកដាក់អំពីការអភិវឌ្ឍនិងសន្តិសុខក៏ដូចជាលើកកម្ពស់ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ៕