ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បង្ហាញពីទំនាក់ទំនងពិសេសរវាងវៀតណាមនិងសិង្ហបុរី
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីវិធានការនានា ដើម្បីអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្វែងរកទិសដៅសហប្រតិបត្តិការថ្មីនាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ TTXVN) |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Mai Phuoc Dung បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាមអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីវិធានការនានា ដើម្បីអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្វែងរកទិសដៅសហប្រតិបត្តិការថ្មីនាពេលខាងមុខ។ បច្ចុប្បន្ន សិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាអ្នកវិនិយោគធំទីពីររបស់ពិភពលោក ចូលមកវៀតណាម។ គម្រោងជាច្រើនរបស់សិង្ហបុរីកំពុងត្រូវបានអនុវត្ត ដោយមានមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ចំនួន ១១ នៅគ្រប់ខេត្ត-ក្រុងទាំងអស់នៃតំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង បង្កើតការងារសម្រាប់មនុស្សជាង ៣សែននាក់ ជាមួយនឹងទុនវិនិយោគសរុប នៃមណ្ឌលឧស្សាហកម្មទាំងនេះគឺ ជាង ១១ ពាន់លានដុល្លារ។ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការលើថាមពលបៃតង និងថាមពលស្អាត។ ទាំងនេះជាវិស័យពីរដែលសិង្ហបុរីមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ៕