ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងឡាវ-វៀតណាមកាន់តែប្រសើរឡើង


ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងឡាវ-វៀតណាមកាន់តែប្រសើរឡើង - ảnh 1
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងឡាវ-វៀតណាមកាន់តែប្រសើរឡើង

(VOVworld)-លើទំព័រទី១នៃកាសែតធំរបស់ឡាវក្នុងច្បាប់ចេញថ្ងៃទី២៦មេសាបាន
 ចុះផ្សាយបទវិចារណកថាជាច្រើនស្ងើចសរសើអំពីទំនាក់ទំនងឡាវ-វៀតណាម ក្នុង
ឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 
 របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc។ បទវិចារណកថា ចុះផ្សាយលើ
កាសែត Pasaxon (ប្រជាជន) បានអះអាងថា ដំណើរទស្សនកិច្ចនៅឡាវរបស់
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងជួយបង្កើននិងធ្វើឲ្យកាន់តែស៊ីជម្រៅ
ទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ​
ការលើគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម។ រីឯកាសែត Pathetlao ក៏បានចុះ
ផ្សាយអត្ថបទអះអាងថា ដំណើរទស្សនកិច្ចនៅឡាវរបស់នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងពិសេស ឡាវ-
វៀតណាម។

        ក្នុងឱកាសនេះដែរ វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍ជាតិឡាវក៏បានចុះផ្សាយ
ព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់នាយករដ្ឋមន្ត្រីលោក
 Nguyen Xuan Phuc លោកជំទាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ