|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh ឆ្លើយសម្ភាសន៍
(រូបថត៖vietnamplus) |
(VOVworld) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Narendra Modi
បើក ទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា។នេះជាការអះអាងរបស់ឯកអគ្គ
រដ្ឋទូត វៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh នៅពេលឆ្លើយសម្ភាសន៍
ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra
Modi នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ ហើយ
ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតនិង
លើកទី១០ទិវាបង្កើតទំនាក់ទំនងដៃគូរវាងវៀតណាមនិងឥណ្ឌា។ឯកអគ្គរដ្ឋទូត
លោក Ton Sinh Thanh ឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ នាយក
រដ្ឋមន្រ្តីលោក Modi ជាដំណើរទស្សនកិច្ចដំបូងរបស់នាយករដ្ឋមន្រ្តីឥណ្ឌាមួយរូប
នៅវៀតណាមក្រោយពីរយៈពេល១៥ឆ្នាំ គិតតាំងពីដំណើរទស្សនកិច្ច របស់
នាយករដ្ឋមន្រ្តីលោក Atal Bihari Vajpayee កាលពីឆ្នាំ២០០១។នេះជា ឱកាស
ដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវាយតំលៃចំពោះលទ្ធផលនៃកិច្ចសហប្រតិ
បត្តិការនាពេលកន្លងទៅ កំណត់ទិសដៅនិងវិធានការសំដៅនាំទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ឯកអគ្គរដ្ឋទូតលោក Ton Sinh
Thanh ក៏បានឲ្យដឹងថែមទៀតថា យន្តការសហប្រតិបត្តិការនានាដូចជា គណៈ
កម្មាធិការចម្រុះនៃប្រទេសទាំងពីរ កិច្ចសន្ទនាយុទ្ធសាស្ត្រខាងការទូតនិង
ការពារជាតិរវាងភាគីទាំងពីរបានពង្រីកនូវប្រសិទ្ធិភាពក្នុងការជំរុញកិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យនិងកិច្ចសហការរវាងប្រទេសទាំងពីរនៅបណ្ដា
វេទិការអន្តរជាតិ៕