ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងវៀតណាម ឡាវ

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងវៀតណាម ឡាវ - ảnh 1
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម ឡាវ ជាភាតរៈ

(VOVworld)_សារព័ត៌មាឡាវក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៧ ដល់ ២៨ មេសា បានចុះផ្សាយលើទំព័រទី១ នូវអត្ថបទ និងរូបភាព ស្ដីអំពីសកម្មភាពរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ជាពិសេសគឺវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចនេះ។ បណ្ដាកាសែតសុទ្ធតែ​បានអះអាងថា​ដំណើរ ទស្សន​កិច្ច​​នេះទទួលបានជោគជ័យ រួមចំណែកដល់កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរកាន់តែជាក់ស្ដែង និងនាំមកនូវផលប្រយោជន៍​ជាក់​ស្តែង​ឱ្យប្រជាជនទាំងពីរប្រទេសឡាវ - វៀតណាមជាភាតរៈ។          
ការសែត Pasaxon​ (កាសែតប្រជាជន) ច្បាប់ចេញថ្ងៃទី ២៨ មេសា និង Pathet Lao ច្បាប់ចេញថ្ងៃទី ២៧ មេសាបានចុះផ្សាយទាំងស្រុង​នូវសេចក្តី​ថ្លែងការណ៍រួម រវាងប្រទេសទាំងពីរវៀតណាមនិងឡាវ ហើយបញ្ជាក់ថា​ដំណើរ​ទស្សនកិច្ចនេះទទួលបានជោគជ័យយ៉ាងល្អប្រសើរដោយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ចំនួន ៩​។          
កាសែត “Vientiane Times“ ច្បាប់ចេញថ្ងៃទី ២៧-២៨ មេសា បាន​ចុះផ្សាយ​អត្ថបទចំនួនពីរ ដែលក្នុងនោះ បានលើកត្រដែត​អំពី​រាល់លទ្ធផល​ដែល​សម្រេច​បានក្នុងដំណើរទស្សនកិច្ចនេះ ជាពិសេសគឺបណ្ដាកិច្ចព្រមព្រៀង​រវាងភាគីទាំងពីរ ហើយបញ្ជាក់ថាដំណើរទស្សនិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួល​បានជោគជ័យនៅ​ពេលដែលរដ្ឋាភិបាលទាំងពីរ​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនដែលមានតម្លៃរាប់រយលានដុល្លារ។          
កាសែត " Vientiane Mai” ច្បាប់ចេញថ្ងៃទី ២៧​ មេសា បានចុះផ្សាយអនុសាសន៍ របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith ស្ដីអំពីដំណើរទស្សនកិច្ចរបស់នាយក​រដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc ដែលក្នុងនោះបានវាយតម្លៃខ្ពស់​ចំពោះដំណើរ​ទស្សនកិច្ចជាផ្លូវការលើកដំបូង នៅឡាវ​បន្ទាប់ពីទទួលដំណែងរបស់​នាយក​រដ្ឋមន្ត្រី​វៀតណាម ហើយបញ្ជាក់ថាដំណើរទសទស្សនកិច្ចនេះបានជួយពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋឡាវ - វៀតណាម​។         
 ក្រៅពីកាសែតពោលខាងលើ មានកាសែតផ្សេងទៀតព្រមទាំងវិទ្យុសម្លេង និងទូរទស្សន៍ជាតិឡាវក៏បានចុះផ្សាយអត្ថបទជាច្រើននិងចំណាយពេលវេលាជាច្រើនដើម្បីរាយការណ៍ស្ដីពីសកម្មភាពនិងលទ្ធផលនៃដំណើរទស្សនិច្ចជាផ្លូវការ របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅឡាវផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ