ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយបណ្ដាប្រទេស
(VOVWORLD) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសរបញ្ជាក់អោយឃើញ ថាទំនាក់ទំនងរវាងវៀតណាមជាមួយរុស្ស៊ី ន័រវេសនិងស៊ុយអែតកំពុងរីកចម្រើន កាន់តែស៊ីជំរៅនិងសម្បូរបែបលើគ្រប់វិស័យ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung |
ឆ្លើយតបនឹងបទសម្ភាសន៍ក្រោយពីនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់យ៉ាងល្អ ប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ន័រវេស និងស៊ុយអែតរួចមក អនុ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung បានអះអាងថា ដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសរបញ្ជាក់អោយឃើញ ថាទំនាក់ទំនងរវាងវៀតណាមជាមួយរុស្ស៊ី ន័រវេសនិងស៊ុយអែតកំពុងរីកចម្រើន កាន់តែស៊ីជំរៅនិងសម្បូរបែបលើគ្រប់វិស័យ។
អនុរដ្ឋមន្រ្តីលោក To Anh Dung បានជម្រាបថា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងបណ្ដាថ្នាក់ដឹកនាំរុស្ស៊ីបានឯកភាពលើទិសដៅ យុទ្ធសាស្ត្រនិងវិធានការជាក់ស្ដែងនានា សំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្ត ការនាពេលខាងមុខ ក៏ដូចជាខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីវៀត ណាម-រុស្ស៊ីពីកម្រិតប្រមាណ៥ពាន់លានដុល្លាអាមេរិកឡើងដល់ទី១០ ពាន់ លានដុល្លាអាមេរិកនាឆ្នាំ២០២០និងឆ្នាំក្រោយៗ។
នាយករដ្ឋមន្ត្រីស៊ុយអែតលោក Stefan Loefven បានគាំទ្រចំពោះការចុះ ហត្ថលេខាអនុម័តនិងដាក់អោយដំណើរការយ៉ាងឆាប់រហ័សនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងវៀត ណាមនិង EU។ ចំណែកឯនាយករដ្ឋមន្រ្តីន័រវេសវិញ ក៏បានឯកភាពនឹងជំរុញកិច្ច ចរចាឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។
ថ្នាក់ដឹកនាំនៃប្រទេសទាំងបីខាងលើសុទ្ធតែមានគោលបំណងចង់រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅវេទិកាពហុភាគីនានា ក្នុងកាលៈទេសៈ ដែលវៀតណាមកំពុងឈរឈ្មោះចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសទាំងនេះក៏មានគោល បំណងចង់បង្កើនទំនាក់ទំនងជាមួយប្លុកអាស៊ានតាមរយៈសម្លេងរបស់វៀតណាម នាពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ផងដែរ។
ថ្នាក់ដឹកនាំរស្ស៊ី ន័រវេសនិងស៊ុយអែត សុទ្ធតែអះអាងនូវការគាំទ្រចំពោះការ រក្សាសន្តិភាព សន្តិសុខនិងស្ថិរភាព ហើយឯកភាពលើសារសំខាន់នៃសេរីភាព ខាងនាវាចរណ៍ អាកាសចរណ៍ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ នៅសមុទ្រខាងកើតនិងនៅក្នុងតំបន់ផងដែរ៕