ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីនៅវៀតណាមបង្កើតកម្លាំងចលករនិងមូលដ្ឋានគ្រឹះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) - ឆ្លើយសម្ភាសន៍សារព័ត៌មានមុនពេលប្រព្រឹត្តទៅដំណើរទស្សនកិច្ចនេះ ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលីលោក Ngo Huong Nam បានជម្រាប់ថា ខ្លឹម សារសំខាន់បំផុតដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងលើកយកមកពិភាក្សាគ្នានោះគឺ ការដែលភាគីទាំងពីរបន្តលើកកំពស់ទំនាក់ទំនងដោយឈរលើមូលដ្ឋាន នៃការជឿទុកចិត្តគ្នានិងផលប្រយោជន៍ទៅវិញទៅមក។ 
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីនៅវៀតណាមបង្កើតកម្លាំងចលករនិងមូលដ្ឋានគ្រឹះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី - ảnh 1 នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅកិច្ចប្រជុំ G20 ដែលបានរៀបចំឡើងនៅប្រទេសជប៉ុននាពេលកន្លងទៅ (រូបថត៖ TTXVN)

  នាថ្ងៃទី២២ ខែសីហា នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison នឹង ចាប់ផ្ដើមអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នេះជាដំណើរ ទស្សនកិច្ចដំបូងចាប់តាំងពីពេលដែលលោក Scott Morrison ចូលកាន់តំណែង កាលពីខែឧសភាឆ្នាំ២០១៩កន្លងទៅ ហើយក្រោយពីពេលដែលប្រទេសទាំងពីរ លើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។

        ឆ្លើយសម្ភាសន៍សារព័ត៌មានមុនពេលប្រព្រឹត្តទៅដំណើរទស្សនកិច្ចនេះ ឯក អគ្គរដ្ឋទូតវៀត ណាមប្រចាំអូស្ត្រាលីលោក Ngo Huong Nam បានជម្រាប់ថា ខ្លឹម សារសំខាន់បំផុតដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងលើកយកមកពិភាក្សាគ្នានោះគឺ ការដែលភាគីទាំងពីរបន្តលើកកំពស់ទំនាក់ទំនងដោយឈរលើមូលដ្ឋាន នៃការជឿទុកចិត្តគ្នានិងផលប្រយោជន៍ទៅវិញទៅមក។ ការដែលលោក Morrison សម្រេចមកបំពេញទស្សនកិច្ចនៅវៀតណាមមិនយូរប៉ុន្មានក្រោយពី លោកជាប់ឆ្នោត បានសរអោយឃើញថា អូស្ត្រាលីគោរពវៀតណាម ក៏ដូចជា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលីផងដែរ។

        ឯកអគ្គរដ្ឋទូតលោក Ngo Huong Nam បានអះអាងថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison ត្រូវបានរំពឹងទុកថា នឹង បង្កើតកម្លាំងចលករនិងយថាទស្សន៍ថ្មីចំពោះទំនាក់ទំនងសហប្រតិបតិ្តការទ្វេ ភាគី ជាពិសេសគឺលើវិស័យមួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់គ្នាដូចជា វិទ្យាសាស្ត្របច្ចេកវិទ្យា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន សន្តិសុខ ថាមពល បម្រែបម្រួលអាកាសធាតុ សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវា ចរណ៍ អាកាសចរណ៍ សន្តិសុខប្រភពទឹក និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ