ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយបេឡារុសនិងរុស្ស៊ីកាន់តែអភិវឌ្ឍន៍

(VOVWORLD) -នាព្រឹកថ្ងៃទី២កក្កដា ប្រធានរដ្ឋ លោក Tran Dai Quang ភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការប្រកបដោយជោគជ័យ នៅបេឡារុស និងរុស្ស៊ី ចាប់ពីថ្ងៃ ទី ២៦ មិថុនា ដល់ថ្ងៃទី១កក្កដា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin
 ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយបេឡារុសនិងរុស្ស៊ីកាន់តែអភិវឌ្ឍន៍  - ảnh 1ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Tran Dai Quang ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយ រុស្ស៊ីកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ 

នាព្រឹកថ្ងៃទី២កក្កដា ប្រធានរដ្ឋ លោក Tran Dai Quang ភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការប្រកបដោយជោគជ័យ នៅបេឡារុស និងរុស្ស៊ី ចាប់ពីថ្ងៃទី២៦មិថុនា ដល់ថ្ងៃទី១កក្កដា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ។អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានឆ្លើយសម្ភាសន៍សារព័ត៌មាន អំពីលទ្ធផលលេចធ្លោ និងអត្ថន័យរបស់ដំណើរទស្សនកិច្ចលើកនេះ។ អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា៖ ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋ លោក Tran Dai Quang បានបញ្ចប់ប្រកបដោយជោគជ័យ។ លទ្ធផៀលទាំងឡាយក្នុងដំណើរទស្សនកិច្ចលើកនេះគឺរួមចំណែកជំរុញទំនាក់ទំនងវៀតណាមជាមួយរុស្ស៊ី និងបេឡារុស កាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ